លោកស្រី អែម សុធារ៉ា ប្រធានមន្ទីរ បានដឹកនាំមន្រ្ដីខណ្ឌរដ្ឋបាលជលផលកោះកុង ០១រូប ចូលរួមសិក្ខាសាលាស្ដីពី Gender Action Clinic Workshop ក្រោមអធិបតីភាពលោកបណ្ឌិត ខូវ គួង អគ្គនាយករង នៃអគ្គនាយកដ្ឋានជលផល និងជាប្រធានគម្រោង SCMF សម្របសម្រួលដោយលោកស្រី ជា ច័ន្ទឌី មន្រ្ដីជាន់ខ្ពស់ទទួលបន្ទុកយេនឌ័រ របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលមាននិវេសដ្ឋានប្រចាំកម្ពុជា ដែលមានការចូលរួមពីក្រសួងបរិស្ថាន អគ្គនាយដ្ឋានជលផល ក្រុមការងារគ្រប់គ្រងគម្រោង (PMU) ក្រុមការងារអនុវត្ដគម្រោងខេត្ដតំបន់ឆ្នេរ ទីប្រឹក្សាបច្ចេកទេស ( CS-02, CS-03) មានអ្នកចូលរួមសរុបចំនួន ២៧នាក់ ស្រី ១២នាក់ នៅសាលប្រជុំអគ្គនាយដ្ឋានជលផល។
ថ្ងៃអង្គារ ៩កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង



