លោក សុខ ភិរម្យ អភិបាលនៃគណៈអភិបាលស្រុក អមដំណើរដោយលោក ថូវ ប៊ុនកេ មេឃុំប៉ាក់ខ្លង និងលោកមេភូមិនាងកុក បានចូលរួមជាមួយក្រុមការងារថ្នាក់ខេត្ត ដឹកនាំដោយ លោក អ៊ូច ពន្លក នាយកទីចាត់ការផែនការ និងវិនិយោគនៃរដ្ឋបាលខេត្ត ចុះពិនិត្យវឌ្ឍនភាព នៃគម្រោងសាងសង់ទីធ្លាឆ្នេរព្រែកកោះប៉ោ ស្ពានបេតុងមានជើង និងការសិក្សាបន្ថែមគម្រោងសាងសង់បន្ទប់ទឹកសាធារណៈ នៅរមណីយដ្ឋានប្រវត្តិសាស្ត្រ ចេតិយ៍ឃុនឆាង ស្ថិតក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ថ្ងៃអង្គារ ៦ រោច ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស ២៥៦៩
ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦
វេលាម៉ោង៩:០០នាទីព្រឹក














