/ / /

លោក សាយ ង៉ែត អភិបាលស្ដីទីស្រុកគិរីសាគរ បានដឹកនាំលោក យ៉ាង រិទ្ធីរ៉ា នាយករងរដ្ឋបាលសាលាស្រុក និងមន្រ្ដីការិយាល័យពាក់ពន្ធ័នៃរដ្ឋបាលស្រុក ដើម្បីចូលរួមកិច្ចប្រជុំស្តីពីការសរុបលទ្ធផលការងារដែលអនុវត្ត និងផែនការគោលដៅរបស់ ក្រុមរលកស្ត្រី(SHE Waves) ក្នុងគម្រោងប្លាស្ទិកសមុទ្រដែលរៀបចំដោយអង្គការសត្វព្រៃ និង រុក្ខជាតិ (Fauna & Flora)

លោក សាយ ង៉ែត អភិបាលស្ដីទីស្រុកគិរីសាគរ បានដឹកនាំលោក យ៉ាង រិទ្ធីរ៉ា នាយករងរដ្ឋបាលសាលាស្រុក និងមន្រ្ដីការិយាល័យពាក់ពន្ធ័នៃរដ្ឋបាលស្រុក ដើម្បីចូលរួមកិច្ចប្រជុំស្តីពីការសរុបលទ្ធផលការងារដែលអនុវត្ត និងផែនការគោលដៅរបស់ ក្រុមរលកស្ត្រី(SHE Waves) ក្នុងគម្រោងប្លាស្ទិកសមុទ្រដែលរៀបចំដោយអង្គការសត្វព្រៃ និង រុក្ខជាតិ (Fauna & Flora) ដោយមានការចូលរួមពីលោកស្រីម៉ារៀ ហ្វឺណាន់ដេសប្រធានគម្រោង ប្លាស្ទិកសមុទ្រ អង្គការសត្វព្រៃ និងរុក្ខជាតិ អាជ្ញាឃុំ ភូមិ និងក្រុមរលកស្រ្ដីអនុវត្តជាក់ស្ដែង ។
កិច្ចប្រជុំនេះនៅសាលាឃុំកោះស្ដេច ។

លោកអភិបាលស្ដីទី សូមគាំទ្រ នឹងលើកទឹកចិត្តបន្ថែមសម្រាប់ការកែច្នៃពីមង អួន ចាស់មកច្នៃជាវត្ថុអនុស្សារីយ៍ជាច្រើនដែលជាវត្ថុអនុស្សារីយ៍ប្រចាំកោះស្ដេច ព្រមទាំងចូលរួមកាត់បន្ថយប្លាស្ទិក សម្រាម ព្រមទាំងលើកកម្ពស់ក្នុងជីវភាពប្រជាពលរដ្ឋលើភូមិកោះស្ដេចបានមួយកម្រិត ។កិច្ចប្រជុំបានពិភាក្សាពីទិសដៅបន្ដដើម្បីស្វែងរកទីផ្សារ កម្លាំងបន្ថែម នឹងការកំណត់ម៉ាកដើម្បីសម្គាល់ថាជាការកែច្នៃដែលធ្វើដោយ ស្នាដៃរបស់សហគមន៍កោះស្ដេច ។

ថ្ងៃពុធ ២រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    21/09/2026

    លោកឧត្ដមសេនីយ៍​ទោ គង់​ មនោ​ ស្នងការនគរបាល​ខេត្ត​កោះកុង បានដឹកនាំកម្លាំងនគរបាល ស្នងការដ្ឋាននគរបាលខេត្ត គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    21/09/2026

    ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ គណ:អភិបាលក្រុង និងមន្រ្តី នៃរដ្ឋបាលក្រុង បានអញ្ជើញចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា រៀងរាល់ព្រឹកថ្ងៃចន្ទ ដើមសប្តាហ៍

  • ហេង គីមឆន/
    21/09/2026

    លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ចូលរួមគោរពទង់ជាតិ

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    20/09/2026

    លោក សុខ ភិរម្យ អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាស្រុកមណ្ឌលសីមា បានដឹកនាំសមាជិក សមាជិកា សហការជាមួយ លោកមេឃុំប៉ាក់ខ្លង នាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងថវិកាចំនួន២០០,០០០រៀល ចុះសួសុខទុក្ខគ្រួសារក្រីក្រ មានឈ្មោះ សាវុន វ៉ន អាយុ៥០ឆ្នាំ មានកូនក្នុងបន្ទុកចំនួន១០នាក់ រស់នៅភូមិចាំយាម ឃុំប៉ាក់ខ្លង

  • មន្ទីរបរិស្ថាន/
    20/09/2026

    លោក ប្រាវ រុន នាយកឧទ្យានជាតិបទុមសាគរ បានដឹកនាំមន្ត្រីឧទ្យានុរក្ស បានសហការជាមួយអាជ្ញាធរឃុំអណ្តូងទឹក ប្រជាការពារ ស.ស.យ.ក និងសហគមន៍តំបន់ការពារធម្មជាតិអណ្តូងទឹក ដើម្បីសម្អាតអនាម័យបរិស្ថានតាមដងផ្លូវជាតិលេខ៤៨ និងវិថីសាយភូថង ព្រមទាំងបានផ្សព្វផ្សាយពីការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»។

  • មន្ទីរបរិស្ថាន/
    20/09/2026

    លោក កាំង ថន ប្រធានការិយាល័យអភិរក្សសមុទ្រ និងតំបន់ឆ្នេរ បានសហការជាមួយសហគមន៍តំបន់ការពារធម្មជាតិ កណ្តោល រៀបចំទិវាសម្អាតអនាម័យពិភពលោកលើកទី៩ ក្រោមមូលបទ «៥% នៃការចូលរួមពីសំណាក់ប្រជាពលរដ្ឋនៃប្រទេសនីមួយៗ»