លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមការផ្សព្វផ្សាយ និងដោះស្រាយសំណងគោលនយោបាយ ជូនប្រជាពលរដ្ឋទាំង៥៨គ្រួសារ ដែលមានក្បាលដីពាក់ព័ន្ធនឹងទីតាំងគម្រោងសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្មអានុភាព ៧០០ មេហ្កាវ៉ាត់ ស្ថិតនៅឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ដែលប្រព្រឹត្តទៅនៅក្នុងបរិវេណវត្តថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។
ការផ្សព្វផ្សាយ និងដោះស្រាយសំណងគោលនយោបាយ ជូនប្រជាពលរដ្ឋទាំង៥៨គ្រួសារ ដែលមានក្បាលដីពាក់ព័ន្ធនឹងទីតាំងគម្រោងសាងសង់រោងចក្រអគ្គិសនីដុតធ្យូងថ្មអានុភាព ៧០០មេហ្កាវ៉ាត់ ស្ថិតនៅឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុងនេះ ប្រព្រឹត្តទៅក្រោមវត្តមានឯកឧត្តម ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងវត្តមានអ្នកឧញ៉ា គិត ម៉េង ផងដែរ ។
ក្នុងឱកាសនេះដែរ ឯកឧត្តម ស៊្រុន ដារិទ្ធិ ក៏បានពន្យល់ប្រាប់ប្រជាពលរដ្ឋដែលបានចូលរួមឱ្យបានយល់ពីគុណប្រយោជន៍នៃរោងចក្រអគ្គិសនីនេះ ហើយមុននឹងសាងសង់រោងចក្រនេះក្រុមហ៊ុនបានសិក្សាផលប៉ះពាល់បរិស្ថានច្បាស់លាស់ហើយ។
លើសពីនេះទៅទៀត នៅថ្ងៃនេះគឺជាថ្ងៃទូទាត់សំណងគោលនយោបាយ ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារគម្រោងរោងចក្រអគ្គិសនីនេះតែម្តង។ សំណងនោះគឺគិតរួមបញ្ចូលទាំងដីធ្លី ដើមឈើ ដើមឈើហូបផ្លែ ផ្ទះសម្បែង…។