ថ្ងៃព្រហស្បតិ៍ ១១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ០៩:០០ នាទីព្រឹក លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក ចូលរួមកិច្ចប្រជុំដើម្បីត្រៀមចុះពិនិត្យ សិក្សា និងចងក្រងឯកសារទីតាំងដីក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះដែលប្រជាពលរដ្ឋបានប្រើប្រាស់ និងអាស្រ័យផលជាក់ស្ដែងក្នុងភូមិសាស្ត្រខេត្តកោះកុង នៅសាលប្រជុំម៉ុក ម៉ារ៉េត (ជាន់ទី៥) រាជធានីភ្នំពេញ ។