ថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ លោកស្រី លិ ឡាំង មេឃុំកោះកាពិ បានដឹកនាំ ជំទប់ទី១ឃុំ សមាជិកក្រុមប្រឹក្សា ស្មៀនឃុំ និងជំនួយការហិរញ្ញវត្ថុឃុំ ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការកំណត់មាតិកាថវិកា និងលិខិតយុត្តិការចំណាយ សម្រាប់ទូទាត់គម្រោងសេវាសង្គមនៅថ្នាក់ ឃុំ សង្កាត់ ក្រោមអធិបតីភាព លោកស្រី ឈីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង នៅសាលមហោស្រពខេត្តកោះកុង ៕