រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍លោក ឈិន ជាន ហ័រ តំណាងប្រធានក្រុមហ៊ុន ជាំងស៊ី យូហ្វាន បាយអូ អ៊ុននីជី ខូអិលធីឌី (JIANGXI YUFAN BIO-ENERGY Co., Ltd.) ក្នុងកិច្ចជំនួប ជាមួយប្រតិភូក្រុមហ៊ុនចិន JIANGXI YUFAN BIOENERGY Co., Ltd. កោះកុង

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍លោក ឈិន ជាន ហ័រ តំណាងប្រធានក្រុមហ៊ុន ជាំងស៊ី យូហ្វាន បាយអូ អ៊ុននីជី ខូអិលធីឌី (JIANGXI YUFAN BIO-ENERGY Co., Ltd.) ក្នុងកិច្ចជំនួប ជាមួយប្រតិភូក្រុមហ៊ុនចិន JIANGXI YUFAN BIOENERGY Co., Ltd. កោះកុង

លោកជំទាវអភិបាលខេត្ត ថ្ងៃនេះជំនួសមុខឱ្យថ្នាក់ដឹកនាំខេត្ត និងក្នុងនាមនាងខ្ញុំផ្ទាល់ ព្រមទាំងសហការីទាំងអស់នៅទីនេះ ពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់ លោក ឈិន ជាន ហ័រ តំណាងប្រធានក្រុមហ៊ុន JIANGXI YUFAN BIO- ENERGY Co.,Ltd និងប្រតិភូទាំងអស់ ដែលបានចំណាយពេលវេលាដ៏មមារញឹក និងមានតំលៃ អញ្ជើញមកបំពេញបេសកកម្មនៅខេត្តកោះកុង ក្នុងគោលបំណង ធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីសក្តានុពលផ្សេងៗ និងពិភាក្សាការងារ ស្តីពីគម្រោងសាងសង់ផែទឹក នៅស្រុកស្រែអំបិល ការដាំដំឡូងមី និងការនាំចេញដំឡូងមីទៅក្រៅប្រទេស ព្រមទាំងកិច្ចសហការនាពេលអនាគតទាក់ទង និងគោលនយោបាយផ្តល់ដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋនៅក្នុងខេត្តកោះកុងសម្រាប់ធ្វើការវិនិយោគ នាឱកាសពេលនេះ។
ជាថ្មីម្តងទៀត ជំនួសមុខឱ្យថ្នាក់ដឹកនាំខេត្ត ប្រជាពលរដ្ឋនៅក្នុងខេត្តកោះកុងទាំងអស់ និងក្នុងនាមនាងខ្ញុំផ្ទាល់ នាងខ្ញុំពិតជាមានសេចក្តីត្រេកអរ រីករាយ ចំពោះការចាប់អារម្មរណ៍ក្នុងការ ធ្វើការវិនិយោគរបស់ប្រតិភូ មកលើខេត្តកោះកុងយើងខ្ញុំ និងសូមគាំទ្រ លើកទឹកចិត្ត ជ្រោមជ្រែងអស់ ពីលទ្ធភាព ចំពោះគោលបំណងក្នុងការធ្វើការវិនិយោគលើវិស័យផ្សេងៗ ដើម្បីឱ្យខេត្តកោះកុងយើងខ្ញុំ កាន់តែរីកចម្រើនលើគ្រប់វិស័យ ជាបន្តបន្ទាប់បន្ថែមទៀតនាពេលអនាគត៕
ថ្ងៃព្រហស្បតិ៍ ២រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ September 19, 2024

អត្ថបទទាក់ទង