/ / /

កម្លាំងប៉ុស្តិ៍នគរបាលឃុំជ្រោយប្រស់ បានចុះល្បាតសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ និងបានផ្សព្វផ្សាយតាមខ្នងផ្ទះ

រដ្ឋបាលឃុំជ្រោយប្រស់,ព្រឹកថ្ងៃអង្គារ ៩កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ កម្លាំងប៉ុស្តិ៍នគរបាលឃុំជ្រោយប្រស់ បានចុះល្បាតសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ និងបានផ្សព្វផ្សាយតាមខ្នងផ្ទះដូចខាងក្រោម៖- ស្តីពី ផល់ប៉ះពាល់នៃគ្រឿងញៀន- ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក -ស្ដីពីច្បាប់កាគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រប់រំសេវ- ស្តីពីអំពើហឹង្សាក្នុងគ្រួសារ លើស្ត្រី និងកុមារ ទាក់ទងនឹងយែនឌ័រ ។ ការផ្សព្វផ្សាយខាងលើបានចំនួន ០១លើក ស្មើនឹង ០៥ខ្នងផ្ទះ មនុស្សរួម ២៥នាក់ ,ស្រី ១១នាក់ ព្រមទាំងបានប្រមូលផ្តុំកម្លាំងនៅប៉ុស្តិ៍ដើម្បីត្រៀមអនុវត្តន៍តួនាទីភារកិច្ច និងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងមានផែនការដើម្បីទប់ស្កាត់អោយបានទាន់ពេលវេលា ។

អត្ថបទផ្សេងទៀត

  • មន្ទីរបរិស្ថាន/
    28/08/2026

    លោក តាន់ ម៉េងហួរ នាយកតំបន់រ៉ាមសារកោះកាពិ បានចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន កម្លាំងមន្ត្រីប៉ុស្តិ៍នគរបាល សហគមន៍ និងលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ដើម្បីប្រមូលសំរាមតាមដងផ្លូវសាធារណៈ និងផ្សព្វផ្សាយអប់រំអំពីអនាម័យបរិស្ថាន នៅក្នុង ភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។

  • រដ្ឋបាលស្រុកគិរីសាគរ/
    28/08/2026

    រដ្ឋបាលឃុំភ្ញីមាស លោក សន សាវ ជំទប់ទី២ បានចូលរួមជាគណៈអធិបតី ក្នុងវិធីបិទវគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចកម្ពុជា(ហូកា) លើជំនាញគេហកិច្ច(House Keeping)

  • មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍/
    28/08/2026

    លោកប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការអធិការកិច្ច រោងចក្រ សហគ្រាស និងសិប្បកម្ម​ តាមប្រព័ន្ធអនឡាញ​ Zoom Cloud Meeting

  • ហេង គីមឆន/
    28/08/2026

    លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំលេខ ០១០ គ.ជ.ប.ស.ណ.ន ស្តីពីការផ្តល់លិខិតអញ្ជើញអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ផ្លូវការ ឆ្នាំ២០២៥ សម្រាប់បម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    28/08/2026

    លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាល​ ស្តីពីការលើកកម្ពស់តួនាទី និងការអភិវឌ្ឍសមត្ថភាពយេនឌ័រក្នុងវិស័យកសិកម្ម នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

  • ហេង គីមឆន/
    28/08/2026

    លោក សៅ សុគន្ធវារី ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង បានអញ្ជើញដឹកនាំមន្ត្រីជំនាញក្រោមឧឱវាទប្រជុំសម្រាំងពាក្យបណ្ដឹង និងព័ត៌មានផ្សេងៗ ដែលប្រមូលបានពីប្រអប់សំបុត្រ និងកម្មវិធីទូរសព្ទដៃ “មតិយើង”