លោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុងជាប្រធានគណៈកម្មាធិការស អ កខេត្តកោះកុង បានដឹកនាំ អនុប្រធានស អ កខេត្ត ក្រុមលេខាធិការដ្ឋានស អ កខេត្ត ប្រធាន អនុប្រធានគណៈកម្មាធិការស អ កស្រុកកោះកុង ប្រធានកិត្តិយសស អ កឃុំតាតៃក្រោម និងប្រធានសាខាស អ កឃុំតាតៃក្រោមនាំយកថវិកាបេឡាមរណសង្គ្រោះ និងសម្ភាររួមមានដូចខាងក្រោម :
១/ ថវិកាបេឡារណៈសង្គ្រោះចំនួន ៤លានរៀល។
២/ឯកឧត្តម នាយឧត្តមសេនីយ៍យន្ត មីនរដ្ឋលេខាធិការ ក្រសួងការពារជាតិ ឧបត្ថម្ភថវិកាចំនួន ៤០មុឺនរៀល។
៣/លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត ជាប្រធានកិត្តិយសស អ កខេត្តឧបត្ថម្ភថវិកាចំនួន៥០មុឺនរៀល។
៤/លោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ ប្រធានគណៈកម្មាធិការស អ កខេត្តបានឧបត្ថម្ភអង្ករចំនួន ២បាវតូច(៤៥គីឡូក្រាម) មីចំនួន ១កេសតូច ទឹកត្រីចំនួន ១កេស ទឹកសុីអុីវចំនួន ១កេស។
៥/លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង អនុប្រធានគណៈកម្មាធិការស អ កខេត្តឧបត្ថម្ភថវិកាចំនួន ១០មុឺនរៀល។
៦/លោកវរសេនីយ៍ឯក អ៊ុន ផា មេបញ្ជាការកងវរសេនាតូចលេខ២ ឧបត្ថម្ភថវិកា ៣០មុឺនរៀល។
៧/លោកវរសេនីយ៍ទោ ចឹក ម៉ុន មេបញ្ជាការកងវរសេនាតូចលេខ១ ឧបត្ថម្ភថវិកាចំនួន ១០មុឺនរៀល។
៨/លោក រស់ វីរ៉ាវុធ អនុប្រធានគណៈកម្មាធិការស អ កខេត្តឧបត្ថម្ភថវិកាចំនួន ៥មុឺនរៀល។
៩/ប្រធាន អនុប្រធានគណស អ កស្រុកកោះកុងឧបត្ថម្ភថវិកា ចំនួន ១៨មុឺនរៀល។
១០/លោក ជា សូវី ប្រធានកិត្តិយសស អ កស្រុកកោះកុងឧបត្ថម្ភថវិកាចំនួន ២០មុឺនរៀល។
១១/ប្រធានកិត្តិយសស អ កឃុំតាតៃក្រោមថវិកាចំនួន ១០មុឺនរៀល និងឃិតចំនួន ១
-ប្រគល់ ជូនដល់គ្រួសារ នៃសព
លោក ឆោម ឆេីត(និវត្តជន)ជាសមាជិកស អ កនៅភូមិអន្លុងវ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង បានទទួលមរណភាពកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤។
ថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤