កាលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និង កីឡាខេត្តកោះកុង បានដឹកនាំក្រុមកីឡាប៉េតង់មន្ទីរអប់រំ យុវជន និង កីឡាខេត្តចូលរួមកួតប្រជែង ពានរង្វាន់ឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង អប់រំ យុវជន និង កីឡា នៅខេត្តបាត់ដំបង ។ព្រឹត្តការណ៍នេះមានការចូលរួមពីតាមបណ្ដាមន្ទីរអប់រំ យុវជន និងកីឡាទាំង២៥ ខេត្តក្រុង។
ថ្ងៃអាទិត្យ ៨កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤
អត្ថបទដោយ៖ ឡុច ភារុន