លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក បានដឹកនាំក្រុមការងារស្រុក និងដោយមានការចូលរួមពីកងកម្លាំង ក្រុមការងារមន្ទីរបរិស្ថានខេត្ត កងកម្លាំងផ្នែកសឹករងមណ្ឌលសីមា កម្លាំងអធិការនគរបាលស្រុក កងកម្លាំងកងរាជអាវុធហត្ថស្រុក និងអាជ្ញាធរមូលដ្ឋាន និងប្រធានសហគមន៍ ចុះពិនិត្យផ្ទាល់ទីតាំង ចំនួន ១០៦ចំណុច ដែលមានការកាប់រានព្រៃឈើក្នុងតំបន់ការពារ ធម្មជាតិ តាមផែនទីរូបភាពផ្កាយរណបរបស់ក្រសួងបរិស្ថាន នៅភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
ការចុះពិនិត្យនេះ ដើម្បីចាត់វិធានការទប់ស្កាត់ បង្រ្កាបឱ្យមាន ប្រសិទ្ធភាព និងទាន់ពេលវេលា។ ការចុះត្រួតពិនិត្យនេះទទួលបានលទ្ធផល មានចំនួន ១០ចំណុចដូចខាងក្រោម÷
- ដែនជំរកសត្វព្រៃតាតៃ ចំនុច ១០១,១០២,១០៣,១០៤,១០៥
- តំបន់ឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង ចំនុច ៥៧,៥៩,៦៣,៦៤,៦៥
ថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨
ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤
វេលាម៉ោង៨:០០នាទីព្រឹក