លោកស្រី ស្រី ពិនសោភា អភិបាលរងស្រុក និងជាអនុប្រធានគណៈកម្មាធិការលទ្ធកម្មស្រុក និងសមាជិកគណៈកម្មាធិការលទ្ធកម្ម ទទួលស្វាគមន៍គណៈប្រតិភូនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយលោក ហ៊ីង ជ័យរដ្ឋ អនុប្រធាននាយក ដ្ឋានត្រួតពិនិត្យ និងដោះស្រាយវិវាទ និងក្រុមការងារ ដើម្បីចុះត្រួតពិនិត្យកិច្ចលទ្ធកម្មតាមក្រោយដែលបានអនុវត្តរួចលើការិយបរិច្ចេទ ២០២៣ ក្នុងគោលបំណងពង្រឹងការអនុវត្តជាក់ស្ដែង និងបង្កើនប្រសិទ្ធភាពលើការមានសិទ្ធិសម្រេចក្នុងការអនុវត្តកិច្ចលទ្ធកម្មបានល្អប្រសើរ ។
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា
ថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨
ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤
វេលាម៉ោង៨:០០នាទីព្រឹក