លោក សាយ ហេង មេឃុំកោះស្ដេច បានចាត់តាំង លោលោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ ដឹកនាំអាជ្ញាធរភូមិ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលនិងប្រជាការពារភូមិកោះស្ដេច ចូលរួមសហការជាមួយកងកម្លាំងរាជអាវុធហត្ថស្រុក ចុះផ្សព្វផ្សាយគោលនយោបាយ "ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព" ដែលជាគោលការណ៍របស់រាជរដ្ឋាភិបាលទាំង០៧ចំណុចដូចខាងក្រោម៖
១.ផ្ដល់សេវាសាធារណ: ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លាភាពនិងទទួលបានជំនឿទុកចិត្ត
២.គ្មានបទល្មេីស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងសុីសងខុសច្បាប់និងបទល្មេីសគ្រប់ប្រភេទ
៣.មានសណ្ដាប់ធ្នាប់សាធារណ:ល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍
៤.គ្មានអំពេីអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រីនិងកុមារ គ្មានអំពេីហិង្សាក្នុងគ្រួសារនិងគ្មានក្មេងទំនេីង
៥.ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាពនិងប្រសិទ្ធភាព
៦.មានអនាម័យល្អ មានសោភ័ណភាពល្អនិងមានបរិស្ថានល្អ
៧.ឆ្លេីយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយនិងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវ ប្រកបដោយប្រសិទ្ធភាព
ស្ថិតនៅភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង។
ថ្ថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤
November 27, 2024