វេលាម៉ោង ០៨:០០នាទីព្រឹក លោក និត វីដា សមាជិកក្រុមប្រឹក្សាឃុំ និងជាសមាជិកទទួលបន្ទុកកិច្ចការនារី និងកុមារឃុំកោះកាពិបានចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤ របស់គណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារស្រុកកោះកុង ក្រោមការដឹកនាំដោយលោកស្រី ជៀន ពិសី ប្រធាន គ.ក.ស.ក ស្រុកកោះកុង នៅសាលប្រជុំសាលាស្រុកកោះកុង ។
- របៀបវារ:នៃកិច្ចប្រជុំ ៖
១. មតិបើកកិច្ចប្រជុំ របស់ប្រធានអង្គប្រជុំ
២. ពិនិត្យកូរ៉ុមចូលរួមកិច្ចប្រជុំ
៣. ពិនិត្យ និងអនុម័តលើរបៀបវារៈកិច្ចប្រជុំ
៤. ពិនិត្យ និងអនុម័តកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញរបស់ គ.ក.ស.ក ស្រុកប្រចាំខែតុលា
៥. ពិនិត្យ និងអនុម័ត លើលទ្ធផល សេចក្ដីព្រាងរបាយការណ៍សកម្មភាពរបស់ គ.ក.ស.កស្រុក
ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤
៦. បញ្ហាប្រឈម់ និងបញ្ហាផ្សេងៗ
៧. ផែនការសកម្មភាពអនុវត្ដបន្ត
៨. ប្រកាសកាលបរិច្ឆេទ និងទីកន្លែង សម្រាប់កិច្ចប្រជុំបន្ទាប់
៩.បូកសរុបលទ្ធផល និងមតិបិទកិច្ចប្រជុំ របស់ប្រធានអង្គប្រជុំ ។
ថ្ងៃពុធ ១២ រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០២៤