រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ម៉េង តិច អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានចុះត្រួតពិនិត្យវាយតម្លៃនិងផ្ដល់យោបល់លើការរៀបចំកិច្ចសន្យាការពារបរិស្ថាន ក្នុងស្រុកថ្មបាំង

ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ម៉េង តិច អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យវាយតម្លៃនិងផ្ដល់យោបល់លើការរៀបចំកិច្ចសន្យាការពារបរិស្ថាន និងទីតាំងស្តុកខ្សាច់ចំនួន ០៤ទីតាំង÷

១. លោក ប៉ាង សុខ ចំនួន០២ទីតាំង ស្ថិតនៅក្នុងភូមិកណ្ដាល ឃុំតាទៃលើ និងភូមិគគីរជ្រុំ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ។

២. លោកស្រី សុខា សុណា ចំនួន០២ទីតាំង ស្ថិតនៅក្នុងភូមិស្ពានក្តារ ឃុំតាទៃលើ និងភូមិគគីរជ្រុំ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ។

ជាលទ្ធផល÷

ក្រុមការងារបានឯកភាពលើអាជីវកម្មខ្សាច់ និងបានជ្រើសយកកន្លែងស្តុកខ្សាច់ដែលស្ថិតនៅក្នុងអនុក្រឹត្យលេខ៤៥ ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ។

អត្ថបទទាក់ទង