រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ប៉ែន សុផាត អភិបាលរងស្រុកមណ្ឌលសីមា បានដឹកនាំកិច្ចប្រជុំពិភាក្សា និងបូលសរុបលទ្ធផលការចុះស្រង់ផលប៉ះពាល់ នៃការសាងសង់បង្គោលនិងគន្លងខ្សែបញ្ជូនអគ្គិសនីអនុភាព ២៣០គីឡូវ៉ុល របស់គម្រោងវារីអគ្គិសនីស្ទឹងមេទឹក ចាប់ពីបង្គោលទី១ដល់ទី២០ ស្ថិតនៅភូមិសាស្រ្តឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា

លោក ប៉ែន សុផាត អភិបាលរងស្រុក បានដឹកនាំកិច្ចប្រជុំពិភាក្សា និងបូលសរុបលទ្ធផលការចុះស្រង់ផលប៉ះពាល់ នៃការសាងសង់បង្គោលនិងគន្លងខ្សែបញ្ជូនអគ្គិសនីអនុភាព ២៣០គីឡូវ៉ុល របស់គម្រោងវារីអគ្គិសនីស្ទឹងមេទឹក ចាប់ពីបង្គោលទី១ដល់ទី២០ ( ការចុះស្រង់ទិន្នន័យរយៈពេល២ថ្ងៃកន្លងមក) ស្ថិតនៅភូមិសាស្រ្តឃុំប៉ាក់ខ្លងស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
សមាសភាពអញ្ជើញចូលរួមកិច្ចប្រជុំមាន ៖ លោកអគ្គនាយករងក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប តំណាងក្រុមហ៊ុនវារីអគ្គិសនីស្ទឹងមេ ទឹក តំណាងសាលាខេត្ត តំណាងមន្ទីរបរិស្ថានខេត្ត ការិ.ដនសភ ស្រុក តំណាងផ្នែកសឹករងស្រុក តំណាងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៧ និងអាជ្ញាធរឃុំប៉ាក់ខ្លង ។
ប្រជុំនៅសាលប្រជុំ អិល វ៉ាយ ភី គ្រុប ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ។
ថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨
ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤
វេលាម៉ោង ៨:០០នាទីព្រឹក

អត្ថបទទាក់ទង