ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤ នឹងលើកទិសដៅអនុវត្តបន្តសម្រាប់ខែធ្នូ ឆ្នាំ២០២៤ ជាមួយមន្ត្រីឧទ្យានុរក្ស ដែលរៀបចំឡើងនៅស្នាក់ការកណ្ដាលឧទ្យានុរក្សឬស្សីជ្រុំថ្មបាំង ។ ដោយមានការចូលរួមពីលោក ប៉េង សុវណ្ណារិន ដំណាងអង្គការអភិរក្សអន្តរជាតិ (CI) លោកនាយក នាយករង កម្លាំងមន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការកណ្តាលឧទ្យានុរក្សឬស្សីជ្រុំថ្មបាំង និងស្នាក់ការឧទ្យានុរក្សឆាយតាហ៊ីង នៃឧទ្យានជាតិជួរភ្នំក្រវាញ ដែលមានសមាសភាពចូលរួមសរុបចំនួន ១៣នាក់ (ស្រី០១នាក់) ។
ជាលទ្ធផល ៖
១.បានបង្ហាញអំពីលទ្ធផលផែនការសកម្មភាពល្បាតប្រចាំខែវិច្ឆិកាដែលសម្រេចបាន
២.រៀបចំផែនការអនុវត្តបន្តសម្រាប់ខែធ្នូប្រចាំត្រីមាសទី៤ ឆ្នាំ២០២៤
៣.ពង្រឹងការងារអនុវត្តច្បាប់ក្នុងតំបន់ការពារ
៤.បញ្ហាប្រឈម និងដំណោះស្រាយ