មន្ត្រីសុខាភិបាលខេត្តកោះកុង ចំនួន០៣រូប ទីប្រឹក្សាសម្របសម្រួលCNP ខេត្តចំនួន០១រូប
បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី សំណុំឧបករណ៍វាយតម្លៃគុណភាពសេវាសុខភាពមាតា ទារក កុមារ និងអាហារូបត្ថម្ភសម្រាប់អ្នកវាយតម្លៃថ្នាក់មន្ទីរសុខាភិបាល
+គោលបំណង
+លើកកម្ពស់សមត្ថភាពក្រុមវាយតម្លៃ ថ្នាក់មន្ទីរសុខាភិបាល ក្នុងការប្រើប្រាស់សំណុំឧបករណ៍វាយតម្លៃគុណភាពសេវាសុខភាពមាតា ទារក កុមារ និងអាហារូបត្ថម្ភសម្រាប់មន្ទីរពេទ្យបង្អែកស្រុកកម្រិត១ និងកម្រិត២ ។
សមាសភាពចូលរួមពីខេត្តកោះកុង៖
១/ លោកស្រីវេជ្ជ. ថា សុខលាង មន្រ្តីការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ
២/លោក ណុប មន្រ្តីការិយាល័យគណនេយ្យ និងហរិញ្ញវត្ថុ
៣/កញ្ញ ម៉ាត់ សុគន្ធារ៉ា មន្រ្តីការិយាល័យមន្រ្តីការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ
៤/លោកស្រីវេជ្ជ. ឡាយ ចាន់នាង ទីប្រឹក្សាសម្របសម្រួលCNP ខេត្ត
+ទីតាំង: នៅសណ្ឋាគារភាព សុខុម កំពត
+ឧបត្ថម្ភថវិកាដោយ៖ គម្រោងអាហារូបត្ថម្ភនៅកម្ពុជា( CNP)
ថ្ងៃអង្គារ ១១រោច ខែកត្តិក ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤
November 26, 2024