លោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកោះកុង បានធ្វើបដិសណ្ធារកិច្ចស្វាគមន៏ប្រតិភូយោធាថៃ ដែលដឹកនាំដោយវរនាវីឯក មេបញ្ជាការ កងចំពោះកិច្ចនាវឹកយោធិនប្រចាំខេត្តត្រាត អញ្ជើញជួបសម្តែងការគួរសម ពិភាក្សាការងារ ដើម្បីពង្រឹងសម្ព័ន្ធមេត្រីភាពនិងកិច្ចសហប្រតិ្តការឱ្យកាន់តែល្អប្រសើរ រវាងព្រំដែន ខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា និងខេត្តត្រាត រាជាណាចក្រថៃ ។
ជំនួបនេះធ្វើឡើងនៅអគារប្រជុំ ប៊ុនលើត ។
ថ្ងៃព្រហស្បតិ៍ ៦ រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤