ថ្ងៃព្រហស្បតិ៍ ០៦រោច ខែកក្ដិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវេលាម៉ោង៧:៣០នាទីព្រឹកលោក អុឹង គី ជំទប់ទី១ឃុំ តំណាងលោកស្រី លិ ឡាំង មេឃុំកោះកាពិ បានដឹកនាំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋរបស់ក្រុមប្រឹក្សាស្រុកកោះកុង ក្រោមអធិបតីភាពលោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុកកោះកុង និងលោក ជា សូវីអភិបាល នៃគណៈអភិបាលស្រុកកោះកុង
- សមាសភាពចូលរួមមាន
សមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងនៃគណៈអភិបាលស្រុក មន្រ្តីតាមអង្គភាព ចំណុះឱ្យសាលាស្រុក សមាជិកក្រុមប្រឹក្សាឃុំ មន្រ្តីតាមអង្គភាពចំណុះឱ្យឃុំ និងប្រជាពលរដ្ឋសរុបចំនួន ១៣៨ នាក់ ស្រី៦០នាក់ នៅភូមិ១(ចំនុចឡាំដាំ) ឃុំកោះកាពិ ស្រុកកោះកុងខេត្តកោះកុង។