ប្រធាន អនុប្រធាន និងមន្ត្រី នៃការិយាល័យអប់រំយុវជន និងកីឡាក្រុង លោកគ្រូ អ្នកគ្រូនាយកសាលាបឋមទាំងប្រាំមួយនៃក្រុង បានចូលរួមកិច្ចប្រជុំធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីក្នុងវិស័យអប់រំ និងវិស័យ សុខាភិបាល សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នៅតាមបណ្តាក្រុង/ស្រុកទាំង៧។ កិច្ចប្រជុំរៀបចំឡើងដោយមន្ទីរមុខងារសាធារណៈខេត្តកោះកុង ក្នុងគោលបំណងដើម្បីគាំទ្រដល់ការលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង និងប្រើធនធានមនុស្សនៅតាមអង្គភាពអប់រំ និងសុខាភិបាល ឱ្យទទួលបានជោគជ័យ និងពន្លឿនឱ្យបានទាន់ពេលវេលា។
កិច្ចប្រជុំនេះបានរៀបចំឡើងនៅការិយាល័យអប់រំក្រុងខេមរភូមិន្ទ។
ថ្ងៃព្រហស្បតិ៍ ៦ រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤
November 21, 2024
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#