រដ្ឋបាលស្រុកថ្មបាំង បានរៀបចំកិច្ចប្រជុំពាក់ព័ន្ធការកាត់ទន្ទ្រានដីរដ្ឋគ្រប់គ្រងដោយរដ្ឋបាលខេត្តកោះកុង និងពិនិត្យទីតាំងសម្រាប់រក្សាទុកជាកន្លែងសាងសង់ទីលានចាក់សំរាម ស្ថិតនៅភូមិត្រពាំងឈើត្រាវ ឃុំឫស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង ក្រោមអធិបតីភាព លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងមានការអញ្ជើញចូលរួមពីលោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលខេត្ត លោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត លោកប្រធានមន្ទីរបរិស្ថានខេត្ត លោក លោកស្រីគណៈអភិបាលស្រុកថ្មបាំង នាយករដ្ឋបាលស្រុក មេបញ្ជាការកងរាជអាវុធហត្ថស្រុក លោកអធិការដ្ឋានស្រុក និងរដ្ឋបាលឃុំឫស្សីជ្រុំ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកថ្មបាំង។
ថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្តិក ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤