រដ្ឋបាលស្រុកបូទុមសាគរ សូមគោរពជម្រាបជូន ឯកឧត្តម លោកជំទាវ លោកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា មន្ត្រីរាជការ អង្គភាពជុំវិញស្រុក អាជីវករ ពាណិជ្ជករ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ រោងចក្រ សហគ្រាស បណ្តាក្រុមហ៊ុន ធនាគារឯកជន គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អង្គការ សមាគម និងសប្បុរសជននានា មេត្តាជ្រាបថា រដ្ឋបាលខេត្តកោះកុង នឹងរៀបចំ ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដោយមានការប្រគំតន្ត្រី ប្រណាំងទូក ប្រកួតសម្រស់ស្ត្រីមជ្ឈិមវ័យ តាំងពិព័រណ៍លក់ផលិតផលនានា នាថ្ងៃទី១៤,១៥,១៦ខែវិច្ឆិកាឆ្នាំ២០២៤ នៅមុខសាលាខេត្តកោះកុង
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!