លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុកបូទុមសាគរ ជាប្រធាន អង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក លើរបៀបវារៈដូចខាងក្រោម :
១/ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញ លើកទី៥ អាណតិ្តទី៤ របស់ក្រុមប្រឹក្សាស្រុក
២/ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញ លើកទី៤ អាណតិ្តទី៤ របស់ក្រុមប្រឹក្សាស្រុក
៣/ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍លទ្ធផលការងាររដ្ឋបាលស្រុកប្រចាំខែតុលា និងលើកទិសដៅអនុវត្តការងារបន្តប្រចាំខែវិច្ឆិកា ឆ្នាំ២០២៤
៤/ពិនិត្យ និងអនុម័ត លើសេចក្ដីព្រាងការបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបាន មកពីការផ្ដល់សេវារដ្ឋបាល សម្រាប់ឧបត្ថម្ភ ជូនមន្រ្តីរាជការ នៃរដ្ឋបាលស្រុកបូទុម សាគរ ប្រចាំខែតុលា ឆ្នាំ២០២៤
៥/ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្ដីព្រាងប្រតិទិនការងារសម្រាប់ដំណើរការកសាងផែនការអភិវឌ្ឍន៍ស្រុកបូទុមសាគរ(២០២៤-២០២៩)
៦/ផ្សេងៗ
-កាផ្សព្វផ្សាយព័ត៌មាន និងសភាពការណ៍ថ្មីៗ
-មតិបូកសរុប និងបិទអង្គប្រជុំ
ដោយមានការចូលរួមពី៖ សមាជិក សមាជិការ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក នាយក នាយករងរដ្ឋបាលសាលាស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មេឃុំ ឬសមាជិកក្រុមប្រឹក្សាឃុំ លោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រី ការិយាល័យពាក់ព័ន្ធ សរុបចំនួន ៤០នាក់/ស្រី ០៤នាក់។ នៅសាលប្រជុំ(ក)សាលាស្រុកបូទុមសាគរ
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
===================
ថ្ងៃព្រហស្បតិ៍ ១៤ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០ នាទីព្រឹក