/ / /

លោក​ សុខ​ ភិរម្យ​ អភិបាល​ស្រុកមណ្ឌលសីមា​ បានអញ្ជេីញជាអធិបតី​ និងដឹកនាំក្រុមការងាររួមមាន​ លោក​ ហាក់​ ស៉ីម​ អភិបាលរងស្រុក​ មន្រ្តីសាលាស្រុក ក្រុមប្រឹក្សាឃុំប៉ាក់ខ្លង​ លោកស្រីមេភូមិចាំយាម​ និងសមាជិកសមាគមសម្ព័ន្ធយុវជ​នមុស្លិមកម្ពុជា​ ខេត្តកោះកុង​ ចូលរួមក្នុងកម្មវិធីប្រគល់ផ្ទះជូនប្រជាពលរដ្ឋចំនួន​ ០២​ គ្រួសារ​

លោក​ សុខ​ ភិរម្យ​ អភិបាល​ នៃគណៈអភិបាលស្រុក​ បានអញ្ជេីញជាអធិបតី​ និងដឹកនាំក្រុមការងាររួមមាន​ លោក​ ហាក់​ ស៉ីម​ អភិបាលរងស្រុក​ លោក​ អ៉ិន​ វិជ្ជា​ អនុប្រធានការិ.ផែនការ​ និងគាំទ្រឃុំ​ សង្កាត់​ លោក​ ឃួន​ គឹមសុង​ មន្ត្រីការិ.ផែនការ​ និងគាំទ្រឃុំ​ សង្កាត់​ ក្រុមប្រឹក្សាឃុំប៉ាក់ខ្លង​ លោកស្រីមេភូមិចាំយាម​ និងសមាជិកសមាគមសម្ព័ន្ធយុវជ​នមុស្លិមកម្ពុជា​ ខេត្តកោះកុង​ ចូលរួមក្នុងកម្មវិធីប្រគល់ផ្ទះជូនប្រជាពលរដ្ឋចំនួន​ ០២​ គ្រួសារ​ នៅចំណុចស៊ូរ៉ាវ​ វង់កាថាក់​ ភូមិចាំយាម​ ឃុំប៉ាក់ខ្លង​ ស្រុកមណ្ឌលសីមា​ ដែលជាជំនួយរបស់អង្គការមូលនិធិអាស៊ានដេីម្បីការអភិវឌ្ឍន៍។ ក្នុងកម្មវិធីប្រគល់ផ្ទះជូន​ប្រជាពលរដ្ឋនេះផងដែរ លោកអភិបាលស្រុក​ បានផ្ដែផ្ដាំជូនម្ចាស់ផ្ទះ​អោយចេះថែរក្សាអនាម័យបរិស្ថាន​ជុំវិញផ្ទះ​ និងរស់នៅអោយមានសណ្ដាប់ធ្នាប់ល្អ​ ដេីម្បីជៀសវាង​បានពីជំងឺទាំងឡាយ​ លេីសពីនេះ​ លោកបានគោរពថ្លែងអំណរគុណដល់អង្គការមូលនិធិអាស៊ានដេីម្បីការអភិវឌ្ឍន៍​ ដែលតែងតែយកចិត្តទុក​ និងគិតគូរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋ​ ក្នុងស្រុកមណ្ឌលសីមា​ នាពេលកន្លងមក។​
ថ្ងៃចន្ទ​ ១២កេីត​ ខែអស្សុជ​ ឆ្នាំរោង​ ឆស័ក​ ព.ស​ ២៥៦៨​ ត្រូវនឹងថ្ងៃទី១៤​ ខែតុលា​ ឆ្នាំ២០២៤​ វេលាម៉ោង​ ៣:៣០​ នាទីរសៀល​

អត្ថបទផ្សេងទៀត

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    13/08/2026

    លោកប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានធ្វើបទបង្ហាញ ស្ដីពី ការដាក់ចេញនូវសូចនាករសំខាន់ៗមួយចំនួន ដើម្បីធ្វើឱ្យការបម្រើសេវាសុខាភិបាលប្រកបដោយគុណភាព ប្រសិទ្ធិផល និងសុវត្ថិភាព ដើម្បីជាចំណេះដឹងសម្រាប់ផ្នែកនីមួយៗ។

  • ហេង គីមឆន/
    13/08/2026

    សារលិខិតជូនពរ សូមគោរពជូន សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងអភិមង្គលាភិរម្យដ៏វិសេសវិសាលនៃខួបចម្រើនជន្មាយុ សម្តេចកិត្តិសង្គហបណ្ឌិត ដែល នឹងឈានចូលមកដល់នៅថ្ងៃសៅរ៍ ២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ

  • រដ្ឋបាលស្រុកគិរីសាគរ/
    13/08/2026

    រដ្ឋបាលឃុំភ្ញីមាសបាចុះត្រួតពិនិត្យ ណែនាំ និងបានធ្វេីកិច្ចសន្យាដល់ម្ចាស់ទីតាំងប្រមូលទិញអេតចាយបានចំនួន៦ទីតាំង

  • រដ្ឋបាលស្រុកគិរីសាគរ/
    13/08/2026

    រដ្ឋបាលឃុំកោះស្ដេច បានចុះត្រួតពិនិត្យ​ ណែនាំ​ និងធ្វេីកិច្ចសន្យាដល់ម្ចាស់ទីតាំងប្រមូលទិញអេតចាយស្ថិតភូមិកោះស្ដេច​ ឃុំកោះស្ដេចស្រុកគិរីសាគរ ខេត្តកោះកុង

  • រដ្ឋបាលស្រុកកោះកុង/
    13/08/2026

    គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកោះកុង​ ចុះផ្សព្វផ្សាយ អនុក្រឹត្យលេខ០៣​ អនក្រ.បក ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ

  • រដ្ឋបាលស្រុកគិរីសាគរ/
    13/08/2026

    រដ្ឋបាលឃុំភ្ញីមាស ចុះត្រួតពិនិត្យ និងសួរនាំ ដល់ម្ចាស់ទីតាំងសំណង់ ឈ្មោះ ញៀប វង្សា ស្ថិតនៅភូមិកៀនស្រឡាញ់ ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង