ថ្ងៃព្រហស្បតិ៍ ១៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានធ្វើបទបង្ហាញ ស្ដីពី ការដាក់ចេញនូវសូចនាករសំខាន់ៗមួយចំនួន ដើម្បីធ្វើឱ្យការបម្រើសេវាសុខាភិបាលប្រកបដោយគុណភាព ប្រសិទ្ធិផល និងសុវត្ថិភាព ដើម្បីជាចំណេះដឹង សម្រាប់ថ្នាក់ដឹកនាំផ្នែក និងមន្ត្រី បុគ្គលិកយកទៅអនុវត្ត នៅតាមផ្នែកនីមួយៗផ្អែកលើស្ថានភាពរបស់ផ្នែក។ ក្នុងឱកាសនោះលោកប្រធានបានអនុញ្ញាតឱ្យប្រធានផ្នែកពិគ្រោះជំងឺក្រៅ ផ្នែកជំងឺទឹកនោមផ្អែម និងផ្នែកសុខភាពមាត់-ធ្មេញ ធ្វើបទបង្ហាញអំពីលទ្ធផលសម្រេចបាននៃសូចនាករសំខាន់ៗមួយចំនួនក្នុងត្រីមាសទី២ ឆ្នាំ២០២៦ បញ្ហាប្រឈម និងការវិភាគបញ្ហាតាមរយៈ SWOT ផងដែរ។











