/ / /

គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកោះកុង​ ចុះផ្សព្វផ្សាយ អនុក្រឹត្យលេខ០៣​ អនក្រ.បក ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ

ស្រុកកោះកុង​ ៖​ ព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ លោក សុវណ្ណ ប៊ុនធឿន អភិបាលស្រុកកោះកុង​ និងជា​ប្រធាន​គណៈបញ្ជាការឯកភាព​រដ្ឋបាល​ស្រុកកោះកុង​  បានដឹកនាំ កម្លាំង​គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកោះកុង​ ចុះផ្សព្វផ្សាយ អនុក្រឹត្យលេខ០៣​ អនក្រ.បក ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ និងប្រកាសអន្តរក្រសួងលេខ​ ១៦១​ សហវ.ប្រក.អទច​ ស្តីពីបែបបទ​ និងនិតីវិធីនៃការផាកពិន័យចំពោះម្ចាស់​ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ​ និងធ្វេីការត្រួតពិនិត្យអគារ និងបន្ទប់ស្នាក់នៅរបស់​បុគ្គលិក​វារីអគ្គិសនី​ខេមបូឌា​ តាតៃហ៉ីដ្រូផៅវ័រ​ លីមីតធីត​ ស្ថិតនៅ​ភូមិអន្លង់វ៉ាក់​ ឃុំតាតៃក្រោម​ ស្រុកកោះកុង​ ខេត្តកោះកុង​។

សមាសភាពចូលរួមមាន៖ លោកមេឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មេភូមិ ម្ចាស់ទីតាំងប្រមូលផ្តុំ និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

អត្ថបទផ្សេងទៀត

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    13/08/2026

    លោកប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានធ្វើបទបង្ហាញ ស្ដីពី ការដាក់ចេញនូវសូចនាករសំខាន់ៗមួយចំនួន ដើម្បីធ្វើឱ្យការបម្រើសេវាសុខាភិបាលប្រកបដោយគុណភាព ប្រសិទ្ធិផល និងសុវត្ថិភាព ដើម្បីជាចំណេះដឹងសម្រាប់ផ្នែកនីមួយៗ។

  • ហេង គីមឆន/
    13/08/2026

    សារលិខិតជូនពរ សូមគោរពជូន សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងអភិមង្គលាភិរម្យដ៏វិសេសវិសាលនៃខួបចម្រើនជន្មាយុ សម្តេចកិត្តិសង្គហបណ្ឌិត ដែល នឹងឈានចូលមកដល់នៅថ្ងៃសៅរ៍ ២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ

  • រដ្ឋបាលស្រុកគិរីសាគរ/
    13/08/2026

    រដ្ឋបាលឃុំភ្ញីមាសបាចុះត្រួតពិនិត្យ ណែនាំ និងបានធ្វេីកិច្ចសន្យាដល់ម្ចាស់ទីតាំងប្រមូលទិញអេតចាយបានចំនួន៦ទីតាំង

  • រដ្ឋបាលស្រុកគិរីសាគរ/
    13/08/2026

    រដ្ឋបាលឃុំកោះស្ដេច បានចុះត្រួតពិនិត្យ​ ណែនាំ​ និងធ្វេីកិច្ចសន្យាដល់ម្ចាស់ទីតាំងប្រមូលទិញអេតចាយស្ថិតភូមិកោះស្ដេច​ ឃុំកោះស្ដេចស្រុកគិរីសាគរ ខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    13/08/2026

    រដ្ឋបាលឃុំភ្ញីមាស ចុះត្រួតពិនិត្យ និងសួរនាំ ដល់ម្ចាស់ទីតាំងសំណង់ ឈ្មោះ ញៀប វង្សា ស្ថិតនៅភូមិកៀនស្រឡាញ់ ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង

  • មន្ទីរកិច្ចការនារី/
    13/08/2026

    សូមគោរពជូនពរ ជូនចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្នុងឱកាសដ៏នក្ខត្តឫក្សប្រពៃថ្លៃថ្លា នៃពិធីចម្រើនជន្មាយុគម្រប់ ៧៣ ឈានចូល ៧៤ ឆ្នាំ។