រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សាយ ង៉ែត អភិបាលរងស្រុក បានដឹកនាំលោក ជីប ជីវិន ប្រធានការិយាល័យគ្រប់គ្រងធនធានមនុស្ស បានចូលរួមអមដំណើរ លោកស្រី អ៊ុន សុគន្ធធីតា នាយករងរដ្ឋបាលសាលាខេត្ត អញ្ជើញចុះទៅពិនិត្យផ្ទាល់ដល់ទីតាំងប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ករណីបាក់ទំនប់អាងស្តុបទឹករបស់ក្រុមហ៊ុន អាន កូ វ៉ត់ធើស៊ុបភើផ្លាយ កាលពីថ្ងៃទី១៧-១៨ ខែកញ្ញា ឆ្នាំ២០២៤

តាមការចាត់តាំងរបស់ លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ លោក សាយ ង៉ែត អភិបាលរងស្រុក បានដឹកនាំលោក ជីប ជីវិន ប្រធានការិយាល័យគ្រប់គ្រងធនធានមនុស្ស បានចូលរួមអមដំណើរ លោកស្រី អ៊ុន សុគន្ធធីតា នាយករងរដ្ឋបាលសាលាខេត្ត អញ្ជើញចុះទៅពិនិត្យផ្ទាល់ដល់ទីតាំងប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ករណីបាក់ទំនប់អាងស្តុបទឹករបស់ក្រុមហ៊ុន អាន កូ វ៉ត់ធើស៊ុបភើផ្លាយ កាលពីថ្ងៃទី១៧-១៨ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការចូលរួមពី លោក ឡុញ សុផល មេឃុំភ្ញីមាស និងក្រុមការងារឃុំ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលភ្ញីមាស ស្ថិតនៅភូមិកៀនក្រឡាញ់ ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង។ ក្រុមការងារពិនិត្យឃើញថា មានការខូចខាតដំណាំ និងសម្ភារ: របស់ប្រជាជនចំនួន ០៥ គ្រួសារ។

ថ្ងៃព្រហស្បតិ៍ ៨ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ October 10, 2024

អត្ថបទទាក់ទង