/ / /

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម ម៉ន គ្រីយ៉ា រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីអប់រំសុខភាពពិគ្រោះ ពិនិត្យ ធ្វើអនាម័យកុមារា ចំនួន៦០ នាក់ និងព្យាបាលជំងឺទូទៅដោយឥតគិតថ្លៃ ព្រមទាំងចែកកញ្ចប់អាហារ ចំនួន ២០០គ្រួសារ ក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម ម៉ន គ្រីយ៉ា រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីអប់រំសុខភាពពិគ្រោះ ពិនិត្យ ធ្វើអនាម័យកុមារា ចំនួន៦០ នាក់ និងព្យាបាលជំងឺទូទៅដោយឥតគិតថ្លៃ ព្រមទាំងចែកកញ្ចប់អាហារ ចំនួន ២០០គ្រួសារ ក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា។

លោកស្រីអភិបាលរងខេត្ត បានលើកឡើងថា ថ្ងៃនេះជំនួសមុខ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងក្នុងនាមនាងខ្ញុំផ្ទាល់ពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានអញ្ជើញ ចូលរួម ពិធីអប់រំសុខភាព ពិគ្រោះ ពិនិត្យ ធ្វើអនាម័យកុមារា ចំនួន៦០ នាក់ និងព្យាបាល ជំងឺទូទៅដោយឥតគិតថ្លៃ ព្រមទាំងចែកកញ្ចប់អារហារ ជូនដល់ប្រជាពលរដ្ឋ ដែលកំពុងមាន ជីវភាពខ្វះខាត ចំនួន ២០០ គ្រួសារ មកពីក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា នាពេលនេះ។
ក្នុងឱកាសនេះ ក្នុងនាមអាជ្ញាធរខេត្ត នាងខ្ញុំសូមថ្លែងអំណរគុណ ឯកឧត្តម ម៉ន គ្រីយ៉ា រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានបានរៀបចំពិធីនេះឡើង ដើម្បីជួយឧបត្ថម្ភគាំទ្រ ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបប្រទះនូវជីវភាពខ្វះខាត និងសូមកោតសរសើរចំពោះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលបានលះបង់ពេលវេលា និងជំនាញ ដើម្បីធ្វើការអប់រំសុខភាព ពិគ្រោះ ពិនិត្យ ធ្វើអនាម័យកុមារា នាពេលនេះ។ សកម្មភាព និងអំណោយមនុស្សធ៌មខាងលើនេះគឺជាគុណតម្លៃដ៏ថ្លៃថ្លា សម្រាប់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាននៅទីនេះ ដែលបានចូលរួមសម្រាលការលំបាក របស់ ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងយកចិត្តទុកដាក់ជាខ្លាំង និងបានដាក់ចេញនូវកម្មវិធីមួយចំនួន ដូចជាការអនុវត្តកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា សម្រាប់ជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះនូវជីវភាពខ្វះខាត និងបានជួយសម្រាលនូវការលំបាក របស់ប្រជាពលរដ្ឋ រាប់ម៉ឺនគ្រួសារ នៅទូទាំងប្រទេស។ដោយឡែកថ្ងៃនេះ សមាគមសម្ព័ន្ធយុវជនមុស្លីមកម្ពុជាខេត្តកោះកុង បាននាំមកនូវ អំណោយ ជូនប្រជាពលរដ្ឋ ដែលកំពុងមានជីវភាពខ្វះខាត ចំនួន ២០០គ្រួសារ មកពីក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ខេត្តកោះកុង នឹងរៀបចំអប់រំសុខភាព ពិគ្រោះ ពិនិត្យ ធ្វើអនាម័យកុមារា និងព្យាបាលជំងឺទូទៅដោយឥតគិតថ្លៃ ដែលជាការគាំទ្រពីសប្បុរសជន មកពីប្រទេសម៉ាឡេស៊ី ហើយកន្លងមកតែងតែបានផ្តល់ជាការឧបត្ថម្ភគ្រឿងកញ្ចប់អាហារ រ៉ម៉ាឌណ សាលារៀន លំនៅដ្ឋាន ព្រះវិហារជាដើម………។នាងខ្ញុំសង្ឃឹមថាសមាគមសម្ព័ន្ធយុវជនមុស្លីមកម្ពុជាខេត្តកោះកុង នឹងខិតខំកៀរគរ សប្បុរសជន នៃប្រទេសម៉ាឡេស៊ី បន្ថែមទៀត ដើម្បីចូលរួមចំណែកក្នុងការងារមនុស្សធម៌នេះ ហើយនាងខ្ញុំសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋផ្សេងៗទៀត នឹងមានឱកាសទទួលបានអំណោយ ជាបន្តបន្ទាប់នាពេលខាងមុខ។មុននឹងបញ្ចប់ និងជាថ្មីម្តងទៀត នាងខ្ញុំសូមគោរពថ្លែងអំណរគុណ ឯកឧត្តម ម៉ន គ្រីយ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ ដែលបានឆ្លៀតពេលដ៏មមាញឹក ដែលបានអញ្ជើញចូលរួម ក្នុងពិធីអប់រំសុខភាព ពិគ្រោះ ពិនិត្យ ធ្វើអនាម័យកុមារា និងព្យាបាលជំងឺទូទៅដោយឥតគិតថ្លៃ ព្រមទាំងចែកកញ្ចប់អាហារនាពេលនេះ។ ជាទីបញ្ចប់ នាងខ្ញុំសូមគោរពជូនពរ អង្គពិធីទាំងមូលសូមជួបតែនឹងព្រះពុទ្ធពរទាំង បួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ និងសូមជួបតែស្លាម៉ាត់ រ៉ស់ម៉ាត់ ពើរកាត់ និងជ័យជំនះគ្រប់ភារកិច្ចពីអល់ឡោះ ជាអស់ម្ចាស់ កុំប៏ឃ្លៀងឃ្លាតឡើយ។ សូមអរគុណ !ថ្ងៃអាទិត្យ ៥រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ September 22, 2024

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    14/08/2026

    លោក ឈិត រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការងារព័ត៌មានវិទ្យា និងការគ្រប់គ្រងសាធារណមតិ ជូនថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុកព័ត៌មានវិទ្យា សម្រាប់រដ្ឋបាលខេត្ត មន្ទីរ អង្គភាព សាខា រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងអធិការដ្ឋាននគរបាលក្រុង ស្រុក បញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ក្នុងខេត្តកោះកុង

  • មន្ទីរធម្មការ និងសាសនា/
    14/08/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានជួយឧបត្ថម្ភ​ រថយន្តមួយគ្រឿងសម្រាប់ជាមធ្យោបាយធ្វើដំណើរ ទៅមក​ ការស្នាក់នៅ និងហូបចុកចំនួន២ថ្ងៃ​ ព្រមទាំងឧបត្ថម្ភបច្ច័យបន្ថែមចំនួន​ម្នាក់៥០,០០០រៀល សរុបថវិកាចំនួន​ ១,០០០,០០០ រៀលគត់ (មួយលានរៀលគត់) បន្ថែមទៀត​ សម្រាប់ការអញ្ជេីញចូលរួមក្នុងពិធីសំណេះសំណាលជា មួយអាចារ្យ អាចារិនី ទូទាំងប្រទេសលើកទី១១

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    13/08/2026

    លោក​ស្រី​ រិន គន្ធា​ អភិបាល​រង​ស្រុក​មណ្ឌលសីមា និងលោក​ រាជ​ និមល​ ប្រធាន​ការិ.អប់រំ​ យុវជន​ និង​កីឡា​ បានទទួល​ស្វាគមន៍​ ដំណើរ​ទស្សនកិច្ចសិក្សា ដក​ស្រង់​ផ្លាបទពិសោធន៍​ក្នុង​តំបន់​៣ (គ.វ.​អ) ដែលមានប្រតិភូ​មក​ពី​ខេត្ត​កំពង់​ឆ្នាំង​ ខេត្ត​ពោធិ៍សាត់​ ខេត្ត​បាត់ដំបង​ ខេត្ត​ប៉ៃលិន​ និង​ខេត្ត​កោះកុង​ នៅ​សាលាបឋមសិក្សាមណ្ឌលសីមារាម

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    13/08/2026

    លោក​ស្រី​ រិន គន្ធា​ អភិបាល​រង​ស្រុក​មណ្ឌលសីមា បាន​ដឹកនាំ​ប្រធាន​ការិ.អប់រំ​ យុវជន​ និង​កីឡា​ លោក​មេឃុំ​ប៉ាក់​ខ្លង​ លោកស្រី​ អ៊ុក ចំរើន​ ប្រធាន​ស្ដីទី​មណ្ឌល​សុខភាព​ប៉ាក់ខ្លង ចូលរួម​ទទួល​ស្វាគមន៍​ ដំណើរ​ទស្សនកិច្ចសិក្សា ដក​ស្រង់​ផ្លាបទពិសោធន៍​ក្នុង​តំបន់​៣ (គ.វ.​អ) ដែលមានប្រតិភូ​មក​ពី​ខេត្ត​កំពង់​ឆ្នាំង​ ខេត្ត​ពោធិ៍សាត់​ ខេត្ត​បាត់ដំបង​ ខេត្ត​ប៉ៃលិន​ និង​ខេត្ត​កោះកុង​ នៅសាលាបឋមសិក្សាប៉ាក់ខ្លង ដែល​ប្រតិភូ​ដឹកនាំ​ដំណើរ​ទស្សនកិច្ច​សិក្សា​ដក​ស្រង់​បទពិសោធន៍​នេះ​ ដោយ​ឯកឧត្តម​ គិត​ច័ន្ទ សីហា​ គ្រូ​បង្គោល​ប្រចាំ​តំបន់​៣ (គ.វ.អ)

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    13/08/2026

    លោកស្រី​ អ៊ូ​ សុភ័ក្រ្ត​ ប្រធានអង្គភាពលទ្ធកម្ម​ស្រុកមណ្ឌលសីមា លោកស្រី​ ធន​ ស៉ីវលីន​ អនុប្រធានការិ.រដ្ឋបាល​ និងហិរញ្ញវត្ថុ​ ស្មៀនឃុំ​ និងជំនួយការហិរញ្ញវត្ថុឃុំទាំងបី​ បានចូលរួមកិច្ចប្រជុំប្រមូលធាតុចូលលេីការរៀបចំក្របខ័ណ្ឌវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រដ្ឋបាលរាជធានី-ខេត្ត​

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    13/08/2026

    លោកប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានធ្វើបទបង្ហាញ ស្ដីពី ការដាក់ចេញនូវសូចនាករសំខាន់ៗមួយចំនួន ដើម្បីធ្វើឱ្យការបម្រើសេវាសុខាភិបាលប្រកបដោយគុណភាព ប្រសិទ្ធិផល និងសុវត្ថិភាព ដើម្បីជាចំណេះដឹងសម្រាប់ផ្នែកនីមួយៗ។