/ / /

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម ម៉ន គ្រីយ៉ា រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីអប់រំសុខភាពពិគ្រោះ ពិនិត្យ ធ្វើអនាម័យកុមារា ចំនួន៦០ នាក់ និងព្យាបាលជំងឺទូទៅដោយឥតគិតថ្លៃ ព្រមទាំងចែកកញ្ចប់អាហារ ចំនួន ២០០គ្រួសារ ក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា

លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម ម៉ន គ្រីយ៉ា រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីអប់រំសុខភាពពិគ្រោះ ពិនិត្យ ធ្វើអនាម័យកុមារា ចំនួន៦០ នាក់ និងព្យាបាលជំងឺទូទៅដោយឥតគិតថ្លៃ ព្រមទាំងចែកកញ្ចប់អាហារ ចំនួន ២០០គ្រួសារ ក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា។

លោកស្រីអភិបាលរងខេត្ត បានលើកឡើងថា ថ្ងៃនេះជំនួសមុខ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងក្នុងនាមនាងខ្ញុំផ្ទាល់ពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានអញ្ជើញ ចូលរួម ពិធីអប់រំសុខភាព ពិគ្រោះ ពិនិត្យ ធ្វើអនាម័យកុមារា ចំនួន៦០ នាក់ និងព្យាបាល ជំងឺទូទៅដោយឥតគិតថ្លៃ ព្រមទាំងចែកកញ្ចប់អារហារ ជូនដល់ប្រជាពលរដ្ឋ ដែលកំពុងមាន ជីវភាពខ្វះខាត ចំនួន ២០០ គ្រួសារ មកពីក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា នាពេលនេះ។
ក្នុងឱកាសនេះ ក្នុងនាមអាជ្ញាធរខេត្ត នាងខ្ញុំសូមថ្លែងអំណរគុណ ឯកឧត្តម ម៉ន គ្រីយ៉ា រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានបានរៀបចំពិធីនេះឡើង ដើម្បីជួយឧបត្ថម្ភគាំទ្រ ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបប្រទះនូវជីវភាពខ្វះខាត និងសូមកោតសរសើរចំពោះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលបានលះបង់ពេលវេលា និងជំនាញ ដើម្បីធ្វើការអប់រំសុខភាព ពិគ្រោះ ពិនិត្យ ធ្វើអនាម័យកុមារា នាពេលនេះ។ សកម្មភាព និងអំណោយមនុស្សធ៌មខាងលើនេះគឺជាគុណតម្លៃដ៏ថ្លៃថ្លា សម្រាប់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាននៅទីនេះ ដែលបានចូលរួមសម្រាលការលំបាក របស់ ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងយកចិត្តទុកដាក់ជាខ្លាំង និងបានដាក់ចេញនូវកម្មវិធីមួយចំនួន ដូចជាការអនុវត្តកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្ត្រីមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា សម្រាប់ជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះនូវជីវភាពខ្វះខាត និងបានជួយសម្រាលនូវការលំបាក របស់ប្រជាពលរដ្ឋ រាប់ម៉ឺនគ្រួសារ នៅទូទាំងប្រទេស។ដោយឡែកថ្ងៃនេះ សមាគមសម្ព័ន្ធយុវជនមុស្លីមកម្ពុជាខេត្តកោះកុង បាននាំមកនូវ អំណោយ ជូនប្រជាពលរដ្ឋ ដែលកំពុងមានជីវភាពខ្វះខាត ចំនួន ២០០គ្រួសារ មកពីក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា ខេត្តកោះកុង នឹងរៀបចំអប់រំសុខភាព ពិគ្រោះ ពិនិត្យ ធ្វើអនាម័យកុមារា និងព្យាបាលជំងឺទូទៅដោយឥតគិតថ្លៃ ដែលជាការគាំទ្រពីសប្បុរសជន មកពីប្រទេសម៉ាឡេស៊ី ហើយកន្លងមកតែងតែបានផ្តល់ជាការឧបត្ថម្ភគ្រឿងកញ្ចប់អាហារ រ៉ម៉ាឌណ សាលារៀន លំនៅដ្ឋាន ព្រះវិហារជាដើម………។នាងខ្ញុំសង្ឃឹមថាសមាគមសម្ព័ន្ធយុវជនមុស្លីមកម្ពុជាខេត្តកោះកុង នឹងខិតខំកៀរគរ សប្បុរសជន នៃប្រទេសម៉ាឡេស៊ី បន្ថែមទៀត ដើម្បីចូលរួមចំណែកក្នុងការងារមនុស្សធម៌នេះ ហើយនាងខ្ញុំសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋផ្សេងៗទៀត នឹងមានឱកាសទទួលបានអំណោយ ជាបន្តបន្ទាប់នាពេលខាងមុខ។មុននឹងបញ្ចប់ និងជាថ្មីម្តងទៀត នាងខ្ញុំសូមគោរពថ្លែងអំណរគុណ ឯកឧត្តម ម៉ន គ្រីយ៉ា ឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ ដែលបានឆ្លៀតពេលដ៏មមាញឹក ដែលបានអញ្ជើញចូលរួម ក្នុងពិធីអប់រំសុខភាព ពិគ្រោះ ពិនិត្យ ធ្វើអនាម័យកុមារា និងព្យាបាលជំងឺទូទៅដោយឥតគិតថ្លៃ ព្រមទាំងចែកកញ្ចប់អាហារនាពេលនេះ។ ជាទីបញ្ចប់ នាងខ្ញុំសូមគោរពជូនពរ អង្គពិធីទាំងមូលសូមជួបតែនឹងព្រះពុទ្ធពរទាំង បួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ និងសូមជួបតែស្លាម៉ាត់ រ៉ស់ម៉ាត់ ពើរកាត់ និងជ័យជំនះគ្រប់ភារកិច្ចពីអល់ឡោះ ជាអស់ម្ចាស់ កុំប៏ឃ្លៀងឃ្លាតឡើយ។ សូមអរគុណ !ថ្ងៃអាទិត្យ ៥រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ September 22, 2024

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    15/06/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ និងជម្រាបជូនអំពីព័ត៌មានគម្រោងអាជីវកម្មខ្សាច់លើផ្ទៃទំហំ ១០៥,៣៨ហិកតា ស្ថិតនៅក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញ តាមដងព្រែកកោះប៉ោ ភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង របស់ក្រុមហ៊ុន អេស៊ា អេនើជី អ៊ិនធើ ណេសិនណល ឯ.ក

  • ហេង គីមឆន/
    15/06/2026

    លោកវរសេនីយ៍ទោ លី សេរីវុធ ស្នងការរង តំណាងលោកឧត្តមសេនីយ៍ទោ ស្នងការ បានដឹកនាំ​ ជំនាញ​ពាក់ព័ន្ធ​ និងលោកអធិការនគរបាលក្រុង-ស្រុក ព្រមទាំង​លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង​ ២៩​ ឃុំ​សង្កាត់​ អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្ដីពីគោលបំណង និងនីតិវិធីនៃការដោះលែងដោយមានលក្ខខណ្ឌ

  • មន្ទីរបរិស្ថាន/
    15/06/2026

    សកម្មភាពមន្រ្តីឧទ្យានុរក្ស ល្បាតនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តកោះកុង

  • មន្ទីរបរិស្ថាន/
    15/06/2026

    មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃពាមក្រសោប រួមជាមួយលោក ហ្វាចា រ៉ាម៉ាត់ហាណា (Fajar Ramadhana) អ្នកជំនាញ GIS នៃក្រុមហ៊ុន Climate+ និងតំណាងបុគ្គលិកក្រុមហ៊ុនប្រចាំកម្ពុជា បានចុះពិនិត្យស្ថានភាពទូទៅនៃការអភិវឌ្ឍគម្រោងរេដបូក (REDD+) នៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោប និងតំបន់រ៉ាមសារកោះកាពិ ក្នុងភូមិសាស្ត្រខេត្តកោះកុង

  • ហេង គីមឆន/
    15/06/2026

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណ ចំពោះ លោក សុខ ភិរម្យ អភិបាល នៃគណៈអភិបាលស្រុកមណ្ឌលសីមា ដែលបានជួយឧបត្ថម្ភថវិកា ចំនួន ៥០០ ០០០រៀល ដល់យុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣

  • រដ្ឋបាលស្រុកបូទុមសាគរ/
    15/06/2026

    ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការ នៃរដ្ឋបាលស្រុកបូទុមសាគរ បានធ្វើការគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទដើមសប្តាហ៍