លោក ឈិត រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការងារព័ត៌មានវិទ្យា និងការគ្រប់គ្រងសាធារណមតិ ជូនថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុកព័ត៌មានវិទ្យា សម្រាប់រដ្ឋបាលខេត្ត មន្ទីរ អង្គភាព សាខា រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងអធិការដ្ឋាននគរបាលក្រុង ស្រុក បញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ក្នុងខេត្តកោះកុង។
លោកអភិបាលរងខេត្ត បានលើកឡើងថា ជាបឋម ខ្ញុំសូមថ្លែងអំណរគុណ ចំពោះ ក្រុមការងារព័ត៌មានវិទ្យាខេត្ត ដែលបានសហការ រៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការងារព័ត៌មានវិទ្យា និងការគ្រប់គ្រងសាធារណមតិ ជូនថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុកព័ត៌មានវិទ្យា សម្រាប់រដ្ឋបាលខេត្ត មន្ទីរ អង្គភាព សាខា រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងអធិការដ្ឋាននគរបាលក្រុង ស្រុក បញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ នាពេលនេះ។
ខ្ញុំសូមសម្តែងនូវការស្វាគមន៍ ចំពោះវត្តមាន អស់លោក លោកស្រីទាំងអស់ ដែលមាន វត្តមាន ក្នុងវគ្គបណ្តុះបណ្តាលនេះ ជាពិសេសមន្ត្រីបង្គោលទទួលបន្ទុកព័ត៌មានវិទ្យាទាំងអស់ ដែលបានអញ្ជើញមកចូលរួម នាឱកាសនេះផងដែរ។
អស់លោក លោកស្រី បានជ្រាបរួចហើយថា បណ្តាញព័ត៌មានសង្គមបច្ចុប្បន្ន ពិតជាបាន រួមចំណែកយ៉ាងខ្លាំងក្លាបំផុត ក្នុងការផ្សព្វផ្សាយ និងចែករំលែកនូវព័ត៌មាន ជាពិសេសបណ្តាញ សង្គម ហ្វេសប៊ុកផេក តិចតុក តេឡេក្រាម អាយជី (អ៊ីនស្តាក្រាម) និងអិច (តែ plate form ល្បី គឺលំដាប់លេខ១ គឺតិចតុក)។ ជាការពិតណាស់ ក្រុមការងារព័ត៌មានវិទ្យាខេត្ត តែងតែបានសហ ការយ៉ាងជិតស្និទ្ធ ក្នុងការបំពេញការងារ ជាមួយក្រុមការងារព័ត៌មានវិទ្យា របស់រដ្ឋបាលខេត្ត(រួមមាន ទីចាត់ការ អង្គភាព និងផ្នែកចំណុះសាលាខេត្តទាំងអស់) មន្ទីរ អង្គភាព និងសាខា មាន ដំណើរការល្អប្រសើរ និងមានការរីកចម្រើនជាបន្តបន្ទាប់ ដោយមានការចូលរួមមិនអាចខ្វះបានពី សំណាក់ អស់លោក លោកស្រីទាំងអស់ ដែលបាន បញ្ជូនព័ត៌មាន រូបភាពសកម្មភាពការងារ និងអត្ថបទ មកក្រុមការងារ អំពីសកម្មភាពការងាររបស់ខ្លួន ដើម្បីធ្វើការផ្សព្វផ្សាយបន្ត ជូនសាធារ ណៈជន បានយល់ដឹងអំពីសកម្មភាពការងារ កិច្ចប្រជុំ តំបន់ទេសចរណ៍ ទេសភាព លិខិត បទដ្ឋានគតិយុត្តនានា យុទ្ធនាការ រួមទាំងព្រឹត្តិការណ៍នានារបស់ខ្លួន។
លោក លោកស្រីទាំងអស់ ពិតជាបានដឹងយ៉ាងច្បាស់ណាស់ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ ជាមួយវិស័យព័ត៌មានវិទ្យា បណ្តាញសង្គម និងសារព័ត៌មាន ដែលនាំ ឱ្យយើងទាំងអស់គ្នា បានយល់ដឹងអំពីអ្វីទៅជា ព័ត៌មានពិត និងអ្វីទៅជា ព័ត៌មានក្លែងក្លាយ។
ខ្ញុំសូមគូសបញ្ជាក់ថា សព្វថ្ងៃនេះមានព័ត៌មាន ដែលមិនពិតជាច្រើន ហើយបងប្អូនយើង បានទទួលយ៉ាងលឿនបំផុត តែព័ត៌មានពិត ព័ត៌មានជាប្រយោជន៍ដល់សង្គម និងប្រទេសជាតិរបស់យើង មានការចែករំលែកនៅតិចតួចនៅឡើយ។ ដើម្បីឱ្យ ព័ត៌មានពិត បានផ្តល់ទៅដល់សាធាណៈជន ខ្ញុំស្នើបងប្អូនទាំងអស់ ចូលរួមសហការ ឱ្យបានយ៉ាងជិតស្និទ្ធ និងជាប្រចាំ ជាមួយក្រុមការងារព័ត៌មានវិទ្យាខេត្ត ត្រូវបន្តផ្សព្វផ្សាយ ចែករំលែកឱ្យបានរហ័ស និងទាន់ពេលវេលា ជាពិសេសជាប្រយោជន៍ សម្រាប់ខេត្តកោះកុង របស់យើងតែម្តង។
ជាមួយនេះដែរ ខ្ញុំសូមធ្វើការផ្តាំផ្ញើដល់ អស់លោក លោកស្រីទាំងអស់ថា ដើម្បីបំពេញ តួនាទី ភារកិច្ច និងអនុវត្តការងាររបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាព ទាមទារឱ្យ អស់លោក លោកស្រី មានការយល់ដឹងពីច្បាប់ បទដ្ឋានគតិយុត្ត និងគោលនយោបាយនានា របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ជាមួយនិងអ្វីដែលកើតមាន នៅក្នុងមន្ទីរ អង្គភាព និងសាខា របស់យើង ដែលត្រូវធ្វើការផ្សព្វផ្សាយបន្ត ជូនដល់សាធារណៈជន ឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។
ដើម្បីពង្រឹងការចូលរួមអភិវឌ្ឍន៍ គេហទំព័រ និងហ្វេកប៊ុកផេករបស់អង្គភាព ស្ថាប័នខ្លួន និង របស់រដ្ឋបាលខេត្តកោះកុង ឱ្យបានកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់ ព្រមទាំង ទទួលបានលទ្ធផលល្អប្រសើរ ខ្ញុំសូមចូលរួម ជាគោលគំនិតសំខាន់ៗមួយចំនួន ដែលត្រូវតែយក ចិត្តទុកដាក់ រួមមាន៖
១-ពង្រឹងសមត្ថភាព របស់មន្ត្រី ក្នុងការផ្តល់ព័ត៌មាន ការលើកទឹកចិត្ត ដល់មន្ត្រីទទួល បន្ទុក ថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងសាខាទាំងអស់ ត្រូវចាត់ចែង ជាសម្ភារ ធនធាន ចាំបាច់នានា ដែលគាំទ្រដល់ដំណើការ និងយន្តការ នៃការរៀបចំព័ត៌មាន។
២-មន្ត្រីរាជការ អ្នកពាក់ព័ន្ធទាំងអស់ក្នុងអង្គភាព ត្រូវមានកិច្ចសហការឱ្យបានជិតស្និទ្ធ ដើម្បីផ្តល់ព័ត៌មានរបស់ខ្លួន ដល់មន្ត្រីទទួលបន្ទុកព័ត៌មាន ឱ្យបានទាន់ពេលវេលា និងគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យព័ត៌មានជ្រួតជ្រាបដល់សាធារណៈជន កាន់តែរហ័ស និងមានប្រសិទ្ធភាពបន្ថែមទៀត។
៣-ត្រូវផ្តល់កិច្ចសហការ ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាមួយមន្ត្រីជំនាញទទួលបន្ទុក គ្រប់គ្រង គេហទំព័រ និងហ្វេកប៊ុកផេក របស់រដ្ឋបាលខេត្តកោះកុង ឱ្យបានពេញលេញ និងមាន តម្លាភាព ព្រមទាំងចូលរួមឆ្លើយតបឱ្យបានសមស្រប រហ័ស និងទាន់ពេលវេលា។
៤-ត្រូវតាមដាន ជាប្រចាំ នូវព្រឹត្តិការណ៍សំខាន់ៗ ដែលកើតមាន ដើម្បីមានមូលដ្ឋាន ក្នុង ការរៀបចំព័ត៌មាន ឱ្យកាន់តែបានល្អប្រសើរបន្ថែមទៀតទាំង គេហទំព័រ និងហ្វេកប៊ុកផេក របស់ មន្ទីរ អង្គភាព និងសាខារបស់ខ្លួន។
៥-ជាមួយគ្នានេះផងដែរ ខ្ញុំស្នើលោក លោកស្រី ដែលមានភារកិច្ចពាក់ព័ន្ធ ចូលរួមក្នុងការ ទទួលយក បញ្ហា កង្វល់ និងរបាយការណ៍ ដែលកើតឡើងក្នុងមូលដ្ឋាន តាមរយៈក្រុមបណ្តាញ សង្គមខេត្តកោះកុង បង្កើតក្រុមតេឡេក្រាមរបស់ស្ថាប័ន អង្គភាពក្នុងមូលដ្ឋាន ដើម្បីធ្វើការដោះ ស្រាយ និងឆ្លើយតបឱ្យសមស្រប តាមការទទួលខុសត្រូវ របស់សាម៉ីអង្គភាពខ្លួនរៀងៗខ្លួន។ ខ្ញុំ សូមបញ្ជាក់ថាបន្តិចទៀតក្រុមការងារ នឹងដាក់ ខ្លូអរកូដ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត កោះកុង ចូលរួមជា មតិយោបល់កែលម្អ ក្នុងន័យស្ថាបនា របស់មូលដ្ឋានដែលគាត់រស់នៅតើ មានបញ្ហាធ្វើកើតឡើង ត្រូវចូលរួមដោះស្រាយយ៉ាងណា។
៦-ដើម្បីឱ្យការងារកាន់តែ រហ័សទាន់ពេលវេលា មានការទទួលខុសត្រូវខ្ពស់ សូមលោក លោកស្រី ជម្រុញអនុវត្ត ការរផ្ញើឯកសារ តាមរយៈប្រព័ន្ធក្រុមតេឡេក្រាមនានា របស់រដ្ឋបាល ខេត្ត ដើម្បីឱ្យការងារ ទទួលបានលទ្ធផលជាផ្លែផ្កាប្រសើរបន្ថែមទៀត។
ខ្ញុំសូមឱ្យអស់លោក លោកស្រីទាំងអស់ យកចិត្តទុកដាក់ ស្តាប់បទបង្ហាញ នាពេលបន្តិច ទៀតនេះ និងនាំយកនូវចំណេះដឹង បទពិសោធន៍ ដែលទទួលបានទៅចែករំលែក និងផ្សព្វផ្សាយ ដល់មន្ត្រីរាជការ និងអ្នកពាក់ព័ន្ធ ដើម្បីបានយល់ដឹង ព្រមទាំងអនុវត្តការងារឱ្យកាន់តែមាន ប្រសិទ្ធភាពខ្ពស់ និងទទួលបានលទ្ធផលល្អ ក្នុងការអនុវត្តការងារ។
ថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦






























