លោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង បានធ្វើបដិសណ្ឋារកិច្ចស្វាគមន៍ប្រតិភូកងនាវឹកយោធិនប្រចាំខេត្តត្រាត ព្រះរាជាណាចក្រថៃ ដែលដឹកនាំដោយ លោកវីរៈនាវីឯក ណាករ៉ាក់មីត សុខសាស់មិទិ មេបញ្ជាការកងនាវឹកយោធិនប្រចាំខេត្តត្រាត ដើម្បីចូលជួប ពិភាក្សាការងារ ពង្រឹងកិច្ចសហប្រតិបត្តិការ រវាងព្រំដែនខេត្តកោះកុង និងខេត្តត្រាត ឱ្យកាន់តែល្អប្រសើរ។
នៅអគារប្រជុំទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង៕
ថ្ងៃព្រហស្បតិ៍ ១០ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ August 29, 2024