រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលសង្កាត់ស្មាច់មានជ័យ បានបើកកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាសង្កាត់ស្មាច់មានជ័យ លើកទី២៦ អាណត្តិទី០៥ របស់ខ្លួន ក្រោមអធិបតីភាព លោកស្រី ផឹង ពិសី ប្រធានក្រុមប្រឹក្សាសង្កាត់ និងជាប្រធានអង្គប្រជុំ

រដ្ឋបាលសង្កាត់ស្មាច់មានជ័យ បានបើកកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាសង្កាត់ស្មាច់មានជ័យ លើកទី២៦ អាណត្តិទី០៥ របស់ខ្លួន ក្រោមអធិបតីភាព លោកស្រី ផឹង ពិសី ប្រធានក្រុមប្រឹក្សាសង្កាត់ និងជាប្រធានអង្គប្រជុំ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាសង្កាត់ចំនួន ០៨ រូប ស្រី០៣រូប  លោក នួន លឹមហុង នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់ និងលោក លោកស្រីមេភូមិ,អនុភូមិ,និងជំនួយការភូមិទាំង៥ភូមិ ៖
-របៀបវារៈនៃកិច្ចប្រជុំ ៖
១,ពិនិត្យកូរ៉ូមសម្រាប់នៃកិច្ចប្រជុំ
២,ពិនិត្យ និងអនុម័តលើកំណត់ហេតុនៃកិច្ចប្រជុំប្រចាំខែកក្កដា ឆ្នាំ២០២៤
៣,ពិនិត្យ និងអនុម័តលើកំណត់ហេតុនៃកិច្ចប្រជុំគណ:កម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារសង្កាត់ប្រចាំខែសីហា ឆ្នាំ២០២៤
៤,ពិនិត្យ និងអនុម័តលើរបាយការណ៍រដ្ឋបាលសង្កាត់ប្រចាំខែសីហា ឆ្នាំ២០២៤
៥,ពិនិត្យ និងអនុម័តលើរបាយការណ៍គម្រោងអាហាររូបត្ថម្ភនៅកម្ពុជា ថ្នាក់សង្កាត់
៦,បញ្ហាផ្សេងៗ របស់សមាជិកនៃអង្គប្រជុំ
៧,មតិបូកសរុបរបស់ប្រធានអង្គប្រជុំ និងបិទអង្គប្រជុំ និងបិទអង្គប្រជុំ កិច្ចប្រជុំបានបញ្ចប់នៅវេលាម៉ោង ១០:០០ នាទីព្រឹកនៅសាលាសង្កាត់ ។
ថ្ងៃអង្គារ ៨ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ August 27, 2024

អត្ថបទទាក់ទង