មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តកោះកុង ដោយមានលិខិតអនុញ្ញាតពីនិយ័តករទូរគមនាគមន៍កម្ពុជា លោកប្រធានការិយាល័យជំនាញមន្ទីរពីររូប បានចុះត្រួតពិនិត្យទីតាំងស្នើសុំសាងសង់បង្គោលអង់តែន ៣ទីតាំង របស់ក្រុមហ៊ុនអុីវ៉ូលីង ថេកណឡូជី ឯ. ក ដែលស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរៈភូមិន្ទ ភូមិពាមក្រសោប ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា និងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
ថ្ងៃព្រហស្បតិ៍ ៣ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ August 22, 2024