រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សាខាធនាគារជាតិនៃកម្ពុជា ខេត្តកោះកុង មានកិត្តិយសសូមជម្រាបជូនដល់សាធារណជននៅខេត្តកោះកុង ទាំងអស់ឱ្យបានជ្រាបថា ដើម្បីជំរុញ និងលើកកម្ពស់ការប្រើប្រាស់ប្រព័ន្ធទូទាត់ឌីជីថល KHQR និងបាគង

សាខាធនាគារជាតិនៃកម្ពុជា ខេត្តកោះកុង មានកិត្តិយសសូមជម្រាបជូនដល់សាធារណជននៅខេត្តកោះកុង ទាំងអស់ឱ្យបានជ្រាបថា ដើម្បីជំរុញ និងលើកកម្ពស់ការប្រើប្រាស់ប្រព័ន្ធទូទាត់ឌីជីថល KHQR និងបាគង ក៏ដូចជា គាំទ្រគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល សាខាធនាគារជាតិនៃកម្ពុជា ខេត្តកោះកុង នឹងបន្តចុះធ្វើការប្តូរ ក្រដាស់ប្រាក់រៀលចាស់ ទក់ និងរហែក ជូនសាធារណជនតាមរយៈការផ្ទេរប្រាក់ចូលគណនីបាគង​ ឬគណនីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុដែលជាសមាជិកបាគងតាមប្រព័ន្ធឌីជីថល KHQR ចំនួន២ថ្ងៃ នៅថ្ងៃទី ២៧​ ខែ សីហា ឆ្នាំ ២០២៤ ទីតាំងនៅផ្សារប៉ាក់ខ្លង​ និងថ្ងៃទី ២៩​ ខែ សីហា ឆ្នាំ ២០២៤ នៅបរិវេណវិទ្យាល័យចាំយាម វេលាម៉ោង ៨:០០ នាទីព្រឹក ដល់ម៉ោង ៣:០០ នាទីរសៀល សាធារណជនអាចអញ្ជើញមកប្តូរក្រដាស់ប្រាក់រៀលចាស់ ទក់ និងរហែក ដោយមិនគិតកម្រៃសេវា ។

អត្ថបទទាក់ទង