/ / /

គណៈកម្មាធិការអនុសាខា ស្រុកមណ្ឌលសីមា ទទួលទេយ្យទាន ជាគ្រឿងឧបភោគបរិភោគ មួយចំនួន ពី ព្រះគ្រូចៅអធិការវត្តសាគររាម(ហៅវត្តពាមក្រសោប) ព្រះគ្រូចៅអធិការវត្តសាមុទ្ធារាម(ហៅវត្តប៉ាក់ខ្លង)

សាខាកក្រក កោះកុង៖ ថ្ងៃសៅរ៍ ២រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០១៩
លោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខា ស្រុកមណ្ឌលសីមា បានដឹកនាំសមាជិក សមាជិកាអនុសាខា អញ្ជើញទទួលទេយ្យទាន ជាគ្រឿងឧបភោគបរិភោគ មួយចំនួន ពី ព្រះគ្រូចៅអធិការវត្តសាគររាម(ហៅវត្តពាមក្រសោប) ព្រះគ្រូចៅអធិការវត្តសាមុទ្ធារាម(ហៅវត្តប៉ាក់ខ្លង) និងជាអនុប្រធានកិត្តិយសអនុសាខាស្រុកមណ្ឌលសីមា ។

មានសង្ឃដីកានាឱកាសនោះ ព្រះគ្រូចៅអធិការទាំងពីរព្រះអង្គ មានការគាំទ្រ និងមានទឹកព្រះទ័យរីករាយ ចូលរួមចំណែកជាមួយ សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ក្នុងការជួយសង្គ្រោះ ក៏ដូចជាជួយ​សម្រាលទុក្ខលំបាករបស់ញោមញាតិទីទ័លក្រនៅគ្រប់ទីកន្លែង ។

មានប្រសាសន៍នោះដែរ លោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខាស្រុក ក៏បានពាំនាំប្រសាសន៍របស់​លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ​ថ្លែងអំណរព្រះគុណ ចំពោះព្រះទ័យដ៏សប្បុរសធម៌​របស់ព្រះគ្រូចៅអធិការ និង ព្រះសង្ឃគ្រប់ព្រះអង្គ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត ក្នុងការយកព្រះទ័យទុកដាក់​ប្រទាន​នូវទេយ្យទាន គ្រឿងឧបភោគបរិភោគ នេះ សបញ្ជាក់​ពីព្រះទ័យ​ដ៏មនុស្សធម៌ ចំពោះបងប្អូនប្រជាពលរដ្ឋរង​គ្រោះ និងងាយរងគ្រោះ ។ ក្នុងកាយវិកាដ៏មនុស្សធម៌នេះ គឺជាការចូលរួមរបស់ព្រះសង្ឃក្នុងវិស័យអាណាចក្រ ជាមួយសកម្មភាពមនុស្សធម៌របស់ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។ គ្រឿងឧបភោគបរិភោគទាំងនេះ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកមណ្ឌលសីមា នឹងយកទៅប្រើប្រាស់ឲ្យចំគោលដៅមនុស្សធម៌ នៅពេលដែល ប្រជាពលរដ្ឋយើងទទួលរងនូវគ្រោះមហន្តរាយផ្សេងៗ ដោយមិន ប្រកាន់ ពូជសាសន៍ ព័ណសម្បុរ និងនិន្នាការនយោបាយណាមួយឡើយ ស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម។

ទេយ្យទានដែលបានទទួលមាន៖
១,វត្តសាគររាម(ហៅវត្តពាមក្រសោប)
-អង្ករ ៥០០ គក

២,វត្តសាមុទ្ធារាម(ហៅវត្តប៉ាក់ខ្លង)
១.អង្ករ ១០០kg ២.មី ២៦កេស ៣.ទឹកដោះគោខាប់ ១២កំប៉ុង
៤.ទឹកត្រី ៥០ ដប ៥.ទឹកស៊ីអីវ ២០ដប ៦.ស្ករស ១៥kg
៧.តែ ១៥កញ្ចប់ ៨.អំបិល ១០kg ៩.ប៊ីចេង ៨kg
១០.ប្រេងឆាដបធំ ៦ដប ១១.ប្រេងឆាដបតូច ៦ដប
១២.ខ្ទឹមស ២kg ១៣.ម្សៅស៊ុប ២កញ្ចប់
១៤.ត្រីខ ២៥កំប៉ុង ១៥.មីសួ ១កញ្ចប់ធំ
១៦.ទឹកអូឈិ ២០ដប ព្រមទាំងថវិកា ចំនួន ២០០.០០០រៀល ។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    22/04/2026

    លោក លឹម ឌី ចៅសង្កាត់ដងទង់ បានផ្ដល់អំណោយគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់ក្រុមគ្រួសារប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ ចំនួន០៤គ្រួសារ មានទីលំនៅ ភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    22/04/2026

    លោក លឹម ឌី ចៅសង្កាត់ដងទង់ បាន​អញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពី ការរៀបចំសណ្តាប់ធ្នាប់ជុំវិញផ្សារដងទង់ ក្រោម​អធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង ។

  • រដ្ឋបាលស្រុកបូទុមសាគរ/
    22/04/2026

    លោក ខេង គង់ អភិបាលរងស្រុក បានដឹកនាំក្រុមការងារស្រុក សហការជាមួយលោកមេឃុំកណ្ដោល និងលោកមេភូមិព្រលាន ចុះពិនិត្យ និងវាយតម្លៃលើទីតាំងស្នើសុំអនុញ្ញាតច្បាប់ ចាក់បំពេញអាចម៍ដី ស្ថិតនៅភូមិព្រលាន ឃីកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង

  • រដ្ឋបាលស្រុកស្រែអំបិល/
    22/04/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចុះសួរសុខទុក្ខដល់ម្ចាស់គោឈ្មោះ ទី សុខឃាន ដែលត្រូវរន្ទះបាញ់ងាប់ចំនួន ០៨ក្បាលស្ថិតនៅចំណុចកំពង់ខ្លឹម ភូមិព្រះអង្គកែវ ឃុំដងពែង

  • ហេង គីមឆន/
    22/04/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)

  • ហេង គីមឆន/
    22/04/2026

    លោក ទេព ស៊ីថា ប្រធានផ្នែកទទួលពាក្យបណ្ដឹង និងកិច្ចការរដ្ឋបាល លោក អ៊ួង សំអឿន ប្រធានផ្នែកច្បាប់ និងស៊ើបអង្កេត នៃការិយាល័យប្រជាពលរដ្ឋខេត្ត បានចុះបើកប្រអប់សំបុត្រនៅស្រុកគីរីសាគរ ដើម្បីប្រមូលពាក្យបណ្ដឹង និងព័ត៍មានផ្សេងៗពីប្រជាពលរដ្ឋ ចំនួន ៣ប្រអប់ ជាលទ្ធផល មិនទទួលបានលិខិត