ថ្ងៃព្រហស្បតិ៍ ១២ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤។
នៅរសៀលថ្ងៃព្រហស្បតិ៍ ១២ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ត្រីផ្នែករដ្ឋបាល បន្តចុះពិនិត្យមើលផ្ទាល់ លើការគ្រប់គ្រង រៀបចំ ឱសថ សម្ភារៈបរិក្ខារ ការត្រួតពិនិត្យ និងការបង្ការការចម្លងរោគ(IPC) នៅតាមផ្នែកនីមួយៗ ដើម្បីរកមើលពីចំណុចខ្វះខាត និងចំណុចត្រូវបំពេញបន្ថែមដើម្បីពង្រឹងការបម្រើសេវាសុខភាពជូនប្រជាជនឱ្យកាន់ប្រសើរឡើងថែមទៀត។