លោក កាយ ក្រុង ប្រធានក្រុមប្រឹក្សាសង្កាត់ស្ទឹងវែង បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៩ ឆ្នាំទី៣ អាណត្តិទី៥ របស់ក្រុមប្រឹក្សាសង្កាត់។
កិច្ចប្រជុំនេះបានដំណើរការតាមរបៀបវារៈដូចខាងក្រោមៈ
១/ ពិនិត្យកូរ៉ុមសម្រាប់កិច្ចប្រជុំ និងពិនិត្យអនុម័តលើរបៀបវារៈ នៃកិច្ចប្រជុំ
២/ ពិនិត្យ និងអនុម័ត លើសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៨ ឆ្នាំទី៣ អាណត្តិទី៥ របស់ក្រុមប្រឹក្សាសង្កាត់
៣/ ពិនិត្យ និងអនុម័ត របាយការណ៍អនុវត្តការងាររដ្ឋបាលសង្កាត់ ប្រចាំខែតុលា ឆ្នាំ ២០២៤
៤/ ពិនិត្យ និងអនុម័ត លើរបាយការណ៍ការងារ អាហារូបត្ថម្ភទាំងពីរភូមិ
៥/ ផ្សេងៗ
កិច្ចប្រជុំបានរៀបចំធ្វើឡើងនៅសាលាសង្កាត់ស្ទឹងវែង ។
វេលាម៉ោង ២:០០នាទីរសៀល ថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី ២៨ ខែ តុលា ឆ្នាំ២០២៤
October, 28, 2024
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#