រដ្ឋបាលឃុំកោះស្ដេច
លោក ស៊ន ស្រិញ មេឃុំស្ដីទី បានដឹកនាំលោកស្រីមេភូមិកោះស្ដេច ចុះពិនិតិ្យការសាងសង់សំណង់ជម្រកត្រីសិប្បនិម្មិតរបស់សហគមន៍នេសាទសម្រស់កោះស្ដេច ក្រោមគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព (SCMF) ដែលទទួលបានថវិកាឧបត្ថម្ភពីអង្គការអភិរក្សសមុទ្រកម្ពុជា (MCC) ដោយមានការចូលរួមពីសមាជិកគណៈកម្មការ និងសមាជិកសហគមន៍នេសាទសម្រស់កោះស្ដេច ស្ថិតនៅភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង។
ថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤