លោក សៀង កក្កដា អភិបាលរង នៃគណ:អភិបាលក្រុងខេមរភូមិន្ទ បានដឹកនាំក្រុមការងារប្រើប្រាស់ប្រព័ន្ធ FMIS ក្រុង បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្តីពី គន្លឹះថ្មីៗបន្ថែមលើការប្រើប្រាស់ប្រព័ន្ធ FMIS និងនីតិវិធីអនុវត្តការងារតាមប្រព័ន្ធ FMIS ទាំងស្រុង វគ្គបណ្តុះបណ្តាលនេះមានគោលបំណង ដើម្បីពង្រឹងសមត្ថភាព, គន្លឹះថ្មីៗបន្ថែមនៃការប្រើប្រាស់ FMIS និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានមូលដ្ឋាន ព្រមទាំងអាចដោះស្រាយបញ្ហាបឋមពាក់ព័ន្ធ នឹងការប្រើប្រាស់ FMIS ដោយខ្លួនឯង។ វគ្គបណ្ដុះបណ្ដាលនេះបានរៀបចំឡើងចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤ តាមរយៈប្រព័ន្ធសន្និសីទវីដេអូដោយប្រើប្រាស់ZOOM។
វគ្គនេះបានរៀបចំឡើងនៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ ។
វេលាម៉ោង៨:០០នាទីព្រឹក ថ្ងៃចន្ទ ១១រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤
October 28, 2024
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#