រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិគ្រោះយោបល់ប្រចាំត្រីមាសទី២ ឆ្នាំ២០២៤ ស្តីពី ឮវឌ្ឍនភាពនៃការអនុវត្តគម្រោងរេដបូក និងកម្មវិធីអភិរក្សតំបន់ទេសភាពជួរភ្នំក្រវាញកណ្តាល នៃឧទ្យានជាតិជួរភ្នំក្រវាញ

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិគ្រោះយោបល់ប្រចាំត្រីមាសទី២ ឆ្នាំ២០២៤ ស្តីពី ឮវឌ្ឍនភាពនៃការអនុវត្តគម្រោងរេដបូក និងកម្មវិធីអភិរក្សតំបន់ទេសភាពជួរភ្នំក្រវាញកណ្តាល នៃឧទ្យានជាតិជួរភ្នំក្រវាញ នៅសាលប្រជុំ សាលាស្រុកថ្មបាំង។ កិច្ចប្រជុំនេះរៀបចំដោយអង្គការអភិរក្សអន្តរជាតិ (CI) សហការ ជាមួយមន្ទីរបរិស្ថានខេត្ត និងមានការចូលរួមពីមន្ទីរពាក់ព័ន្ធ រដ្ឋបាលស្រុក ឃុំ និងសហគមន៍ធនធានធម្មជាតិ ស្ថិតក្នុងគម្រោងរេដបូក ក្នុងភូមិសាស្រ្តស្រុកថ្មបាំង។ ក្នុងកិច្ចប្រជុំនេះ លោកអភិបាលរងខេត្ត បានស្នើសុំឱ្យគម្រោងត្រូវបោះបង្គោលព្រំដីអភិរក្ស និងដីរបស់សហគមន៍ ឯកជន ឱ្យបានច្បាស់លាស់ ដើម្បីកុំឱ្យមានទំនាស់ រវាងការអភិរក្ស និងការអភិវឌ្ឍមូលដ្ឋាន និងដីឯកជនរបស់ប្រជាជន និងត្រូវអនុវត្តដោយគិតគូរពីការអភិវឌ្ឍសហគមន៍ តាមរយៈការលើកកម្ពស់ប្រភពចំណូលប្រជាជន និងឈានទៅការថែរក្សា ការពារ និងអភិរក្សធនធានធម្មជាតិឱ្យបានល្អប្រសើរ នៅខេត្តកោះកុង។
ថ្ងៃពុធ ១១ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ July 31, 2024

អត្ថបទទាក់ទង