រដ្ឋបាលឃុំត្រពាំងរូង៖ ថ្ងៃពុធ ១១រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០ នាទីព្រឹក លោក លៀង សាម៉ាត មេឃុំត្រពាំងរូង និងលោក ជឹម វណ្ឌី ស្មៀនឃុំ បានអញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពីការត្រៀមរៀបចំកម្មវិធីអបអរសាទរការបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ក្រោមអធិបតីភាពលោក ឯក ម៉ឹង ប្រធានក្រុមប្រឹក្សាស្រុកកោះកុង និងលោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង នៅសាលប្រជុំសាលាស្រុកកោះកុង។
សមាសភាពចូលរួមលោក លោកស្រីអភិបាលរង នាយករដ្ឋបាលសាលាស្រុក នាយករងសាលាស្រុក អធិការ មេបញ្ជាការកងកម្លាំងទាំងបីប្រភេទ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុកកោះកុង មេឃុំ ស្មៀនឃុំទាំងទាំង៤ ។