លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ បានចុះពិនិត្យដេីមឈេីមួយដេីម(ដេីមគីនីន)ដែលបានបាក់រលំបណ្ដាលមកពីខ្យល់កន្រ្ដាក់លាយឡំជាមួយនឹងភ្លៀង នៅមុខវិទ្យាល័យកោះស្ដេច ភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ បណ្ដាលឲ្យរងការខូចខាត បាក់ខ្លោងទ្វារវិទ្យាល័យកោះស្ដេចទាំងស្រុង របងអស់ចំនួន ០៣ ផ្ទាំង បែកក្បឿងដំបូលផ្ទះសំណាក់គ្រូវិទ្យាល័យកោះស្ដេចអស់ចំនួន ៣០ សន្លឹក បាក់និងបែកប្រូសុីម្ម៉ង់អាគារឈេីរបស់សាលាបឋមសិក្សាហ៊ុនសែនកោះស្ដេច ០១ ខ្នង ០២បន្ទប់ អស់ចំនួន ២០សន្លឹក។
ថ្ងៃអង្គារ៍ ១០ រោច ខែអាសាឍ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤
July 30, 2024