លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំរបស់អនុគណៈកម្មការស្តង់ម្ហូបអាហារ ពិព័រណ៍ និងការប្រគំតន្ត្រី នៃគណៈកម្មការរៀបចំបុណ្យជាតិ អន្តរជាតិ និងពិធីនានានៅខេត្តកោះកុង ដើម្បីពិភាក្សាស្តីពី វឌ្ឍនភាពការងាររៀបចំពិធីអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ។
ថ្ងៃចន្ទ ៩ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ July 29, 2024