លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យសេចក្តីព្រាងរបាយការណ៍ លទ្ធផលការងារគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប្រចាំខែកក្កដា និងទិសដៅការងារសម្រាប់ខែសីហា ឆ្នាំ២០២៤។
ជាលទ្ធផល ដោយមានការចូលរួមយោបល់យ៉ាងផុលផុសពី តំណាងកងកម្លាំងប្រដាប់អាវុធ តំណាងមន្ទីរ អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលក្រុង បានពិនិត្យ ផ្តល់យោបល់ និងកែសម្រួលខ្លឹមសារនៃរបាយការណ៍បានយ៉ាងល្អប្រសើរ។ ជាចុងបញ្ចប់ លោកអភិបាលរងខេត្ត និងជាប្រធានអង្គប្រជុំ បានមានប្រសាសន៍ណែនាំដល់មន្ទីរ អង្គភាព និងរដ្ឋបាលក្រុង ស្រុកដូចខាងក្រោម៖
១.ណែនាំឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាព និងសមត្ថកិច្ចពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ធានារក្សានូវសុខសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងពិធីអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ឱ្យបានល្អប្រសើរ៕
២.ជំរុញអប់រំ ផ្សព្វផ្សាយ ណែនាំឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ ឱ្យពីអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV) និងគម្រោងព្រែកជីកហ្វូណនតេជោ
៣.ពង្រឹងវិធានការទប់ស្កាត់ និងបង្រ្កាបក្រុមចលនាជ្រុលនិយមមួយចំនួន ដែលបង្កចលាចលញុះញុងប្រឆាំងរាជរដ្ឋាភិបាលអំពីគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV) និងគម្រោងព្រែកជីកហ្វូណនតេជោ៕
ថ្ងៃចន្ទ ៩ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ July 29, 2024