លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីក ហ្វូណនតេជោ នៅថ្ងៃទី០៥ សីហា ២០២៤ ដោយមានការអញ្ជើញចូលរួមពីលោកអភិបាលរងស្រុក លោកនាយក នាយករងរដ្ឋបាលសលាស្រុក កង័កម្លាំងប្រដាប់អាវុធ លោក លោកស្រីជំទប់១ឃុំទាំងបី លោក លោកស្រីប្រធានការិយាល័យនៃរដ្ឋបាលសាលាស្រុក លោកនាយក នាយិកាសាលារៀននៅសាលប្រជុំសាលាស្រុកគិរីសាគរ ។
====================
ថ្ងៃចន្ទ ៩ រោច ខែអាសាឍ ឆ្នាំរោង
ឆស័ក ពុទ្ធសករាជ ២៥៦៨
ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤
July 29, 2024