នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង បានធ្វើការប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំឆមាសទី១ និងផ្សព្វផ្សាយកម្មវិធីសកម្មភាពការងារឆមាសទី ២ ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការអញ្ជើញចូលរួមពី÷
មេបញ្ជាការរង ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង ស្រុក និងប្រធានស្នាក់ការសន្តិសុខ ព្រមទាំងមេបញ្ជាការ មេបញ្ជាការរង និងសមាជិកកងអនុសេនាធំ។
-ខ្លឹមសារប្រជុំមាន÷
១.ផ្សព្វផ្សាយរបាយការណ៍ឆមាស១ និងទិសដៅការងារឆមាសទី ២ ឆ្នាំ២០២៤។
២.ផ្សព្វផ្សាយផែនការការពារ និងរក្សាសណ្ដាប់ធ្នាប់ពិធីអបអរសាទរបើកការដ្ឋានព្រែកជីកហ្វូណនតេជោ (នៅថ្នាក់ខេត្ត)។
៣.ការពង្រឹងវិន័យ និងបញ្ហាផ្សេងៗ។
ថ្ងៃចន្ទ ៩ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ July 29, 2024