/ / /

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ៖ ចេញប្រតិបត្តិការត្រួតពិនិត្យបទល្មើសជលផលក្នុងដែនសមុទ្រឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ប្រទះឃើញទូកយន្តចំនួន ០២គ្រឿង កំពុងធ្វើសកម្មភាពនេសាទដោយឧបករណ៍លបកន្ទុយកណ្តុរ ឬលបប្រើស១០០ ឬលបពោះវៀនជ្រូក

ក្រុមអធិការកិច្ចខណ្ឌរដ្ឋបាលជលផលកោះកុង បានចេញប្រតិបត្តិការត្រួតពិនិត្យបទល្មើសជលផលក្នុងដែនសមុទ្រឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ប្រទះឃើញទូកយន្តចំនួន ០២គ្រឿង កំពុងធ្វើសកម្មភាពនេសាទដោយឧបករណ៍លបកន្ទុយកណ្តុរ ឬលបប្រើស១០០ ឬលបពោះវៀនជ្រូក ជាឧបករណ៍នេសាទដែលគ្មានកំណត់ក្នុងប្រកាសរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្រុមការងារបានឃាត់ចាប់ និងនាំយកទូកយន្តទាំង ០២គ្រឿងនោះមកស្នាក់ការផ្នែករដ្ឋបាលជលផលបូទុមសាគរ ដើម្បីអនុវត្តតាមសារាចរលេខ ០២៧ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងនោះ៖ ១.ធ្វើកិច្ចសន្យាបឱ្យបញ្ឈប់ការប្រើឧបករណ៍នេសាទខុសច្បាប់ចំនួន ០២ករណី លើមនុស្សចំនួន ០៤នាក់ ដែលជាម្ចាស់ទូកនេសាទ និងកម្មករទូកនេសាទ។ ២-ដកហូតឧបករណ៍នេសាទខុសច្បាប់ លបកន្ទុយកណ្តុរ ឬលបប្រើស១០០ ចំនួន ៣១០ខ្សែរ ស្មើនឹងប្រវែង ២ ៤៨០ម៉ែត្រ។

ចំពោះករណីលបកន្ទុយកណ្តុរ ឬលបប្រើស១០០ មានចំនួនដូចខាងលើ ក្រុមការងារបានយកមករក្សាទុកនៅស្នាក់ការផ្នែករដ្ឋបាលជលផលបូទុមសាគរ ដោយរង់ចាំធ្វើការបំផ្លាញចោលនៅពេលក្រោយ។

ថ្ងៃសៅរ៍ ៧រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    26/05/2026

    ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរខួបលើកទី១៦៣ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ “បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌”

  • រដ្ឋបាលស្រុកថ្មបាំង/
    26/05/2026

    លោក យឹម វិចិត្រ ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកថ្មបាំង បានដឹកនាំមន្ត្រីការិយាល័យអប់រំ យុវជន និងកីឡាស្រុក អញ្ជើញចុះពិនិត្យតាមដានសាលាលើការអនុវត្តការគ្រប់គ្រងរដ្ឋបាលរបស់នាយក និងកិច្ចបញ្ជីការគណនេយ្យឆ្នាំ២០២៥

  • រដ្ឋបាលស្រុកថ្មបាំង/
    26/05/2026

    លោកស្រី ង៉ែត ចិន្ដា ប្រធានគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ដ្រី និងកុមារស្រុកថ្មបាំង អញ្ជើញដឹកនាំសមាជិក សមាជិកា ប្រជុំប្រចាំខែឧសភា

  • រដ្ឋបាលស្រុកថ្មបាំង/
    26/05/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមក្នុងពិធីអបអរខួបលើកទី១៦៣ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    26/05/2026

    លោក សួន សុង សមាជិកក្រុមប្រឹក្សាឃុំទួលគគីរ បានដឹកនាំអាជ្ញាធរភូមិតាចាត សហការជាមួយបងប្អូនប្រជាពលរដ្ឋក្នុងភូមិតាចាត ធ្វើអនាម័យរើសសំរាម សម្អាតតាមដងផ្លូវនានាស្ថិតក្នុងភូមិតាចាត ដើម្បីលើកកម្ពស់សោភ័ណភាពបរិស្ថានក្នុងមូលដ្ឋានភូមិឲ្យកាន់តែស្រស់បំព្រងឡើង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    26/05/2026

    លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុកមណ្ឌលសីមា និងជាអនុប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុក បានបើកកិច្ចប្រជុំបន្ទាន់ពិភាក្សា ស្ដីពីការធ្វើបច្ចុប្បន្នភាពឡើងវិញចំពោះជនបរទេសដែលជួលផ្ទះស្នាក់នៅ និងស្នាក់នៅតាមកន្លែងប្រមូលផ្ដុំក្នុងស្រុកមណ្ឌលសីមា