/ / /

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ៖ សហការជាមួយអគ្គនាយកដ្ឋានកសិកម្ម និងអាជ្ញាធរមូលដ្ឋានស្រុកបូទុមសាគរ ចុះពិនិត្យ វាយតម្លៃពីផលប៉ះពាល់ និងអន្តរាគមន៍ ដើម្បីចាត់វិធានការទប់ស្កាត់ និងកម្ចាត់ដង្កូវមូរស្លឹក និងដង្កូវហ្វូង

កញ្ញា ផាន់ សម្ផស្ស ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងលោកស្រី សុង សុផាត មន្រ្តីជាប់កិច្ចសន្យាការិយាល័យក្សត្រសាស្ត្រ និងផលិតភាពកសិកម្ម បានសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីលោកអភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកបូទុមសាគរ និងអាជ្ញាធរភូមិ ឃុំ នឃុំអណ្ដូងទឹក និងឃុំកណ្ដោល ស្រុកបូទុមសាគរ ខេត្តកោះកុង ចុះពិនិត្យ វាយតម្លៃពីផលប៉ះពាល់ និងអន្តរាគមន៍ ដើម្បីចាត់វិធានការទប់ស្កាត់ និងកម្ចាត់ដង្កូវមូរស្លឹក និងដង្កូវហ្វូង។

មានដូចជា៖ ១.ឃុំអណ្ដូងទឹក មានភូមិជីមាល ដែលមានផ្ទៃដី ២៧ ហ.ត ស្មើនឹង ២០គ្រួសារ,២. ឃុំកណ្ដោល មានចំនួន ៤ភូមិ ក្នុងនោះមាន៖

  • ភូមិសុវណ្ណាបៃតង មានផ្ទៃដី ០៦ ហ.ត ស្មើនឹង ០៦គ្រួសារ
  • ភូមិធ្នុង មានផ្ទៃដី ០៩ ហ.ត ស្មើនឹង ១៩ គ្រួសារ
  •  ភូមិកណ្ដោល មានផ្ទៃដី ០៥ ហ.ត ស្មើនឹង ១៥ គ្រួសារ
  •  ភូមិតាំកន់ មានផ្ទៃដី ០៨ ហ.ត ស្មើនឹង ១០ គ្រួសារ។

+ សា្ថនភាពនៅក្នុងឃុំទាំងពី ដង្កូវវិវត្តន៍ដឹកឌឿ និងមេអំបៅ។

ក្រុមការងារបានពន្យល់ណែនាំពីវិធានការការពារ និងកម្ចាត់ដូចជា៖ ១.ត្រូវប្រើប្រាស់ជីអោយមានតុល្យភាព និងមិនត្រូវប្រើជីអាសូរច្រើនហួសហេតុ, ២.ពន្លិចទឹកក្នុងស្រែ រួចយកមែក ឬបន្លាស្អិតអូសអោយធ្លាក់ក្នុងទឹក ហើយបង្ហូរទឹកចេញ និងយកស្បៃមុងត្រងយកដង្កូវទៅកម្ទេចចោល, ៣.ពន្លិចទឹកក្នុងស្រែ រួចយកមែក ឬបន្លាស្អិតអូសអោយធ្លាក់ដឹកឌឿទៅក្នុងទឹក និង ៤.ណែនាំពីរបៀបប្រើប្រាស់ថ្នាំកសិកម្ម និងសម្ភារៈប្រើប្រាស់ក្នុងពេលបាញ់ថ្នាំកសិកម្ម ។

ក្រុមការងារបានណែនាំទៅកសិករដោយសារដង្កូវវិវត្តន៍ទៅជាដឹកឌឿ និងមេអំបៅ កសិករមិនបាច់បាញ់ថ្នាំកម្ចាត់ទេ ប្រសិនបើភ្លៀងនៅតែបន្តធ្លាក់។

ថ្ងៃសៅរ៍ ៧រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    25/08/2026

    លោកស្រី អ៊ិន សោភ័ណ្ឌ សមាជិកក្រុមប្រឹក្សាស្រុក ជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ និងប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២២បស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារស្រុកបូទុមសាគរ

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    25/08/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានដឹកនាំ ភ្នាក់ងារសង្គមកិច្ច ចំនួន ០២រូប ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការសមាហរណកម្មអនីតិជនទំនាស់ នឹងច្បាប់

  • ហេង គីមឆន/
    25/08/2026

    លោក ជា សូវី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងវគ្គបណ្តុះបណ្តាល ស្តីពី«ការសមាហរណកម្មអនីតិជនទំនាស់នឹងច្បាប់»

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    25/08/2026

    លោក លឹម ឌី ចៅសង្កាត់ដងទង់ បានដឹកនាំសមាជិកក្រុមប្រឹក្សាសង្កាត់ មេភូមិ១ អញ្ជើញអមដំណើរ លោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណ:អភិបាលក្រុងខេមរភូមិន្ទ ចុះផ្ដល់អំណោយកាកបាទក្រហមខេត្ត ជូនដល់គ្រួសារដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន០៣គ្រួសារ

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    25/08/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានចាត់មន្ត្រីចំនួន ០២រូប ចូលរួមពិធីផ្សព្វផ្សាយស្តីពី “ច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងបរិការណ៍សកលលោកបច្ចុប្បន្ន និងបេសកកម្មរបស់គណៈកម្មាធិការអន្តរជាតិនៃ កាកបាទក្រហម (ICRC) និងកាកបាទក្រហមកម្ពុជា (CRC) ក្នុងពេលមានជម្លោះប្រដាប់អាវុធ”

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    25/08/2026

    លោកស្រីឱសថការី ឌិត គឹមមាន ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ បានបើកកិច្ចប្រជុំពង្រឹងការងារបច្ចេកទេសសុខាភិបាល នៅការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦