នារសៀលថ្ងៃអង្គារ ៣រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានដឹកនាំមន្រ្តីក្រោមឱវាទចំនួន ០៤រូប អញ្ជើញចូលរួមពិធីបុណ្យប្រគេនទៀនវស្សា ដល់ព្រះសង្ឃគង់នៅវត្តមណ្ឌលសីមារាម និងវត្តព្រះធម្មសាគរារាម ស្ថិតនៅស្រុកមណ្ឌលសីមា ខេត្តកោះកុង ឆ្លៀតក្នុងឱកាសនោះដែរសាខាមូលនិធិជនពិការខេត្ត បានប្រគេនប័ណ្ណថ្លែងអំណរព្រះគុណ ដល់ព្រះគ្រូចៅអធិការវត្តទាំងពីរគណៈ ដែលបានផ្តល់ទីតាំងដាក់ហិបវិភាគទានសប្បុរសធម៌មូលនិធិជនពិការ ក្រោមអធិបតីភាព លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង។